Posts tagged as "Kem Sokha"

ប្រតិភូ​សភា​អ៊ឺរ៉ុប​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះលែង កឹម សុខា និងកុំរំលាយ CNRP

ប្រតិភូ​សភា​អ៊ឺរ៉ុប​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះលែង កឹម សុខា និងកុំរំលាយ CNRP

ប្រតិភូសភាអ៊ឺរ៉ុប ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ បានបញ្ចប់ទស្សនកិច្ចស្វែងយល់ពីរថ្ងៃរបស់ខ្លួន ជាស្ថាពរហើយ នៅថ្ងៃទី៣១ ខែតុលានេះ។ ប៉ុន្តែលទ្ធផលដែលកើតចេញពីទស្សនកិច្ចនោះ មិនមែនជាអ្វីទាំងស្រុង ដូចដែលប្រដាប់ឃោសនា របស់រដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា បានផ្សាយជាប់ៗគ្នា តាំងពីម្សិលម៉ិញមកនោះទេ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់ប្រតិភូសភាអ៊ឺរ៉ុបមួយនេះ ដែលមានសមាជិក៦រូប និងដឹកនាំដោយលោក វើណ័រ ឡេនជេន (Werner Langen) សមាជិកសភាអ៊ឺរ៉ុប មកពីប្រទេសអាល្លឺម៉ង់។

ទន្ទឹមនឹងការលើកឡើង ចំពោះទំនាក់ទំនងល្អ រវាងសហភាពអ៊ឺរ៉ុប និងប្រទេសកម្ពុជានោះ សេចក្ដីថ្លែងការណ៍ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាន នៅមុននេះបន្តិច បានសំដែងនូវការព្រួយបារម្ភ «ដ៏ខ្លាំងក្លា» អំពីព្រឹត្តិការណ៍នយោបាយចុងក្រោយ និងស្ថានភាពសិទ្ធិមនុស្ស នៅកម្ពុជា។ លោក វើណ័រ ឡេនជេន បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍នោះថា៖ «នៅក្នុងហេតុផល [...]

ហ៊ុន សែន ថា​កម្ពុជា «មិន​វិល​ទៅ​រក​អតីតកាល​វិញ​ឡើយ»

ហ៊ុន សែន ថា​កម្ពុជា «មិន​វិល​ទៅ​រក​អតីតកាល​វិញ​ឡើយ»

លោកនាយករដ្ឋមន្ត្រីកម្ពុជា នៅនឹកឃើញ ពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ឆ្នាំ១៩៩១ នៅឡើយ បើទោះលោកទើបនឹងប្រកាស កាលពីពេលថ្មីៗនេះ ថាសន្ធិសញ្ញាអន្តរជាតិមួយនេះ បានស្លាប់បាត់ទៅហើយក្ដី។ ប៉ុន្តែការរំលឹកមកវិញនេះ ត្រូវបានលោកភ្ជាប់ទៅនឹងសន្តិភាព ដែលលោកអះអាងថា ជាសេចក្ដីត្រូវការចាំបាច់ សម្រាប់មនុស្សជាតិ ជាពិសេសសម្រាប់កម្ពុជា ដែលនឹង «មិនវិលទៅរកអតីតកាលវិញឡើយ»។

បុរសខ្លាំងកម្ពុជា បានរំលឹកពីខួបថ្ងៃចុះហត្ថលេខានេះមកវិញ នៅលើទំព័រហ្វេសប៊ុករបស់លោក ដោយមានអមមកជាមួយ នូវរូបថតមួយសន្លឹក បង្ហាញថាលោកកំពុងជួបនិយាយលេង ជាមួយជនបរទេស នៅលើឆ្នេរខ្សាច់មួយកន្លែង។

លោក ហ៊ុន សែន បានសរសេរថា៖ «នៅប៉ុន្មានថ្ងៃខាងមុខនេះ គឺខួបលើកទី ២៦ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនឹងចូលមកដល់ (២៣ តុលា ១៩៩១-២៣ តុលា ២០១៧)។ ទន្ទឹមនឹងកម្ពុជាកំពុងរីករាយជាមួយសន្តិភាព ក៏មានប្រទេសមួយចំនួន កំពុងប្រឈមនឹងសង្រ្គាម [...]

តុលាការ​កំពូល​គ្រោង​បើក​សវនាការនៅ​ចុង​ខែ​នេះ ពី​ការ​ឃុំ​ខ្លួន កឹម សុខា «ដោយ​ខុស​ច្បាប់»

តុលាការ​កំពូល​គ្រោង​បើក​សវនាការនៅ​ចុង​ខែ​នេះ ពី​ការ​ឃុំ​ខ្លួន កឹម សុខា «ដោយ​ខុស​ច្បាប់»

បណ្ដឹងសារទុក្ខ ស្ដីពីការឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ អាចនឹងត្រូវតុលាការកំពូលបើកសវនាការ នៅចុងខែតុលានេះ បន្ទាប់ពីរូបលោក ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅដាក់ឃុំ តាំងពីដើមខែកញ្ញានោះមក។

កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា ដែលកំពុងមានវត្តមាន នៅឯបរទេស បានជូនដំណឹងនេះ នៅលើបណ្ដាញសង្គម ដោយសរសេរជាភាសាអង់គ្លេស ហើយមានន័យជាខេមរភាសាថា៖ «សវនាការជំនុំជម្រះ លើការឃុំខ្លួនលោក កឹម សុខា ដោយខុសច្បាប់ នឹងគ្រោងធ្វើ​នៅថ្ងៃទី៣១ ខែតុលានេះ នៅឯតុលាការកំពូល»។

នរណា​ជា​មន្រី​ដែល​ឆ្លើយ​នៅ IPU ថា​«មិន​ដឹង​សភា​ខ្មែរ​កែ​ច្បាប់»?

នរណា​ជា​មន្រី​ដែល​ឆ្លើយ​នៅ IPU ថា​«មិន​ដឹង​សភា​ខ្មែរ​កែ​ច្បាប់»?

ឥស្សរជននយោបាយខ្មែរមានច្រើន តែមិនប្រាកដថា សាធារណជន ពិតបានស្គាល់ទាំងអស់នោះទេ។ ការមិនស្គាល់ទាំងអស់នោះ កើតមានយ៉ាងហោចណាស់ ក៏រហូតមកដល់មុនពេល ដែលមន្ត្រីម្នាក់ វ័យចំណាស់សក់ស បានឆ្លើយនៅក្នុងអង្គប្រជុំ របស់អង្គការសហភាពអន្តរសភា កាលពីថ្ងៃទី១៨ ខែតុលាកន្លងមកនេះ ថាលោកមិនបានដឹងថា រដ្ឋសភាកម្ពុជាទើបនឹងអនុម័តច្បាប់ធ្វើវិសោធនកម្ម ទៅលើច្បាប់ជាច្រើន ដើម្បីឈានទៅរំលាយគណបក្សប្រឆាំង និងដកហូតអាសនៈរបស់គណបក្សនេះ ទៅបែងចែកឲ្យគណបក្សដទៃនោះទេ។

ចម្លើយមិនដឹងមិនឮរបស់មន្ត្រីខ្មែររូបនេះ ដែលជាតំណាងប្រតិភូកម្ពុជា នៅអង្គការ​សហភាពអន្តរសភា ហៅជាភាសាអង់គ្លេស «Inter-Parliamentary Union» និងជាអក្សរកាត់ «IPU» បានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងសំនួរ របស់លោក «Saber Chowdhury» ប្រធានអង្គការនេះ ដែលចង់ដឹងនៅក្នុងអង្គប្រជុំថា តើប្រទេសកម្ពុជា បានធ្វើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដើម្បីផ្ដល់លទ្ធភាពរំលាយគណបក្សមែនឬទេ?

[...]

កឹម សុខា ថា​មិន​បាច់​តតាំង​រឿង​រំលាយ​បក្ស ព្រោះ​ជា​រឿង​នយោបាយ

កឹម សុខា ថា​មិន​បាច់​តតាំង​រឿង​រំលាយ​បក្ស ព្រោះ​ជា​រឿង​នយោបាយ

លោក សំ សុគង់ មេធាវីម្នាក់ពីក្នុងចំណោមមេធាវីទាំង៧នាក់ ដែលការពារក្ដីឲ្យប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារត្រពាំងផ្លុង (ខេត្តត្បូងឃ្មុំ) បានថ្លែងឲ្យដឹងថា កូនក្ដីរបស់លោក (លោក កឹម សុខា) បានអះអាងពីការមិនដាក់ឯកសារ ត្រៀមដោះបន្ទុក ទៅកាន់តុលាការកំពូល ដើម្បីត្រៀមតតាំងក្ដី ជាមួយក្រុមមេធាវីតំណាងដោយអាណត្តិ របស់ក្រសួងមហាផ្ទៃ ជុំវីញបណ្ដឹងសុំរំលាយគណបក្សសង្គ្រោះជាតិនោះទេ។ លោកមេធាវី បានស្រង់សំដីកូនក្ដី​របស់លោក មកបញ្ជាក់ថា ព្រោះបណ្ដឹងមួយនេះ ជារឿងនយោបាយសុទ្ធសាធ។

ក្រសួងមហាផ្ទៃកម្ពុជា តាមរយៈមេធាវីទាំង៥រូបរបស់ខ្លួន បានដាក់បណ្ដឹង​កាលពីថ្ងៃទី ៦ ខែតុលាកន្លងមក ទៅកាន់តុលាការកំពូល ដើម្បីស្នើសុំរំលាយគណបក្សសង្គ្រោះជាតិ។ បណ្ដឹងនេះ ធ្វើឡើងទៅ​តាម​ពាក្យ​បណ្ដឹង របស់​គណបក្សចំនួនពីរផ្សេងទៀត ដែលគ្មានអាសនៈនៅក្នុងរដ្ឋសភា គឺគណបក្ស​ហ៊្វុនស៊ិនប៉ិច [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...