ជំនួបហ្សេ៨៖ ជំហានទៅប្រឆាំងការបន្ថយពន្ធដារ និងយល់ស្របបង្រួមវិបត្តិនៅស៊ីរី
បន្ទាប់ពីជំនួបពីរថ្ងៃ នៃកិច្ចចរចារដ៏ចង្អៀត ប្រទេសមហាអំណាចឧស្សាហកម្មទាំង៨ បានរកឃើញនូវចំនុចរួមគ្នាមួយចំនួន ក្នុងនោះការយល់ស្របក្នុងការប្រឆាំងការកាត់បន្ថយពន្ធ បដិសេធប្រាក់ថ្នូរ ក្នុងករណីទាមទារដោយពួកភេវជនចាប់ជម្រិត និងការព្រមព្រៀងរួមមួយចំនួន ទាក់ទងនឹងវិបត្តិនៅប្រទេសស៊ីរី។
មេដឹកនាំទាំងដប់រូប នៃជំនួបហ្សេ៨។
នៅក្នុងទឹកដីនៃប្រទេសអៀរឡង់ខាងជើង ប្រទេសមហាអំណាចខាងផ្នែកឧស្សាហកម្មទាំង៨ រួមមាន អាឡឺម៉ង់ កាណាដា អាមេរិក បារាំង អ៊ីតាលី ជប៉ុន អង់គ្លេស និងរ៉ូស្សី បានជួបប្រជុំគ្នាក្នុងរយៈពេលពីរថ្ងៃ ហើយនៅទីបំផុតបានចេញសេចក្ដីប្រកាសរួមគ្នា នៅលើចំនុចបីធំៗ ដែលកើតមាននៅលើពិភពលោក។ ក្នុងជំនួបនោះ ក៏មានវត្តមានមេដឹកនាំសហគមន៍អ៊ឺរ៉ុប ដូចជាប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប លោក ហែម៉ាន់ វ៉ាន រ៉ុមពីរ [...]