
គម្រោងសាកល្បងកាំជ្រួចអ៊ុយក្រែន បញ្ឆេះ ម៉ូស្គូ ឲ្យច្រឡោត
កាលពីថ្ងៃសៅរ៍នេះ ប្រទេសរ៉ូស្ស៊ីបានសម្ដែងការប្រឆាំងតវ៉ា ទៅនឹងគម្រោងរបស់រដ្ឋាភិបាលក្រុង គៀវ ដែលនឹងត្រៀមរៀបចំ ការសាកល្បងកាំជ្រួច នៅក្បែរនឹងឧបទ្វីបគ្រីមៀរ (Crimée) ទឹកដីមួយផ្នែក ដែលប្រទេសរ៉ូស្ស៊ី ទើបនឹងប្រកាសដាក់ចូល ទៅក្នុងទឹកដីរបស់ខ្លួន កាលពីឆ្នាំ២០១៤។ បើតាមវិមានក្រឹមឡាំង (វិមានរដ្ឋាភិបាលរ៉ូស្ស៊ី) បានលើកឡើងថា ប្រទេសអ៊ុយក្រែន កំពុងរំលោភលើកិច្ចព្រមព្រៀង ឬសន្ធិសញ្ញាអន្តរជាតិទាំងឡាយ ដែលចែងពីអធិបតេយ្យភាព នៃបណ្ដារដ្ឋឯករាជ្យនានា នៅក្នុងពិភពលោក។
ទីភ្នាក់ងារអាកាសចរណ៍ស៊ីវិល របស់ប្រទេសរ៉ុស្ស៊ី ឈ្មោះ «Rosaviatsia» បានប្រកាសកាលពីថ្ងៃសុក្រ ថាខ្លួនទទួលបានដំណឹង ពីសំណាក់ប្រទេសអ៊ុយក្រែន ជុំវិញគម្រោងសាកល្បង បាញ់កាំជ្រួច នៅថ្ងៃទី១ និងទី២ ខែធ្នូនេះ ក្នុងលំហរអាកាស នៃតំបន់ «Simferopol» របស់ឧបទ្វីបគ្រីមៀរ ដែលប្រទេសរ៉ូស្ស៊ីចាត់ទុកថា ជា«លំហអាកាសរបស់ខ្លួន»។
ដោយឡែក [...]