ចំណុចបួនធំៗ ស្តីពីការប្រែប្រួលអាកាសធាតុ បើតាមសង្គមស៊ីវិលឯកទេស
ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ បានចេញសេចក្តីថ្លែងការណ៍រួមមួយ សំរាប់សន្និសីទនៃភាគីជាសមាជិកអនុសញ្ញា ក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី ២០ (COP 20)។ សន្និសីទនោះ ដែលជាសម័យប្រជុំលើកទី ១០ នៃកិច្ចប្រជុំភាគីសមាជិកនៅក្រុងលីមាប្រទេសប៉េរ៉ូនោះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ០១ រហូតដល់ថ្ងៃទី ១២ធ្នូ ឆ្នាំ២០១៤។
តាមការបញ្ជាក់របស់លោក ណុប ប៉ូលីន បុគ្គលិកអង្គការ DCA /CA បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា សេចក្តីថ្លែងការណ៍ដែលផ្តោតសំខាន់ទៅលើចំនុចទាំងបួននោះ គឺបង្កើតឡើងដើម្បីដាក់ឲ្យមានការពិភាក្សា នៅក្នុងសន្និសីទនៃភាគីជាសមាជិកអនុសញ្ញា ក្របខ័ណ្ឌអង្គការសហប្រជាជាតិ ដើម្បីឲ្យមានការដោះស្រាយ ពីបញ្ហាការប្រែប្រួលអាកាសធាតុ ជាបន្ទាន់ ទាំងថវិការ [...]