Posts tagged as "Ban Ki-moon"

«Gangnam Style» វិដេអូ​ដែល​គេ​មើល​ច្រើន​​ជាង​គេ ក្នុង​ប្រវត្តិ​យូធូប

«Gangnam Style» វិដេអូ​ដែល​គេ​មើល​ច្រើន​​ជាង​គេ ក្នុង​ប្រវត្តិ​យូធូប

នៅយប់ថ្ងៃសុក្រនេះ បទចំរៀង Gangnam Style បានឆ្លងកាត់ចំនួនអ្នកចូលទៅទស្សនា ច្រើនជាងមួយកោដនាក់ហើយ នៅលើគេហទំព័រចែកផ្សាយវីដេអូ យូធូប តាមអាំងធើណែត។ ជាចំនួនដ៏សម្បើមមួយ ដែលមិនដែលធ្លាប់មានពីមុន។


លោកបាន គី-មូន និងព្សាយ ដែលជួបគ្នារាំ Gangnam Style នៅញ៉ូយក។

ចំនួនអ្នកចូលមកទស្សនាវីដេអូនេះ ជាប្រវត្តិដំបូងបង្អស់ ក្នុងពិភពលោក ដែលបានបង្ហាញពី ភាពល្បីល្បាញដ៏អស្ចារ្យ របស់អ្នកចម្រៀងកូរ៉េខាងត្បូង ព្សាយ (PSY) និងចម្វាក់រាំរបស់អ្នកចម្រៀងរូបនេះ ដែលដូចទៅនឹងការជិះសេះដូច្នេះ។ នៅម៉ោង១៩ម៉០០ ថ្ងៃសៅទី២២ធ្នូនេះ អ្នកដែលចូលទៅទស្សនាវីដេអូ បានឡើងរហូតដល់ ១ ០១៥ ៧២៩ ៤០០ដង ក្រោយពីដាក់ចែកផ្សាយខ្សែរចម្រៀងនេះ នៅលើគេហទំព័រយូធូប [...]

អគ្គលេខាធិការសហប្រជាជាតិ សំដែង​មរណទុក្ខ ចំពោះព្រះបុរមសពនរោត្ដម សីហនុ

អគ្គលេខាធិការសហប្រជាជាតិ សំដែង​មរណទុក្ខ ចំពោះព្រះបុរមសពនរោត្ដម សីហនុ

ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ ដែលចេញផ្សាយនៅថ្ងៃច័ន្ទទី១៥តុលានេះ នៅទីក្រុងញ៉ូយក ដោយអ្នកនាំពាក្យ​របស់ លោក បាន គីមមូន អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ៖


អតីតព្រះមហាក្សត្រ ធ្វើសេចក្ដីថ្លែង នៅអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៧៩។

លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ សូមសំដែងនូវមរណទុក្ខយ៉ាងក្រៀមក្រំ ទៅដល់ព្រះញាតិវង្ស ទៅដល់​រដ្ឋាភិបាល និងជូនដល់ប្រជាជនកម្ពុជា បន្ទាប់ពីការសោយទីវង្គត របស់អតីតព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហនុ។ លោកអគ្គលេខាធិការ នៅចងចាំមិនភ្លេច ពីរាជកិច្ចយ៉ាងធំមួយ របស់អតីតព្រះមហាក្សត្រ ដើម្បីជាប្រយោជន៍ដល់ ប្រទេសជាតិ​របស់ទ្រង់ និងមរតក ដែលព្រះអង្គបានបន្សល់ទុកអោយ ក្នុងនាមជាថ្នាក់ដឹកនាំតែមួយ ដែលមានការ ស្រឡាញ់ចូលចិត្ត [...]

បណ្ដេញអ្នកការទូតស៊ីរី៖ ប្រទេសលោកខាងលិច តម្លើងសំលេងប្រឆាំង បាឆា អាល់-អាសាដ

បណ្ដេញអ្នកការទូតស៊ីរី៖ ប្រទេសលោកខាងលិច តម្លើងសំលេងប្រឆាំង បាឆា អាល់-អាសាដ

ក្រុមប្រទេសលោកខាងលិច បានតម្លើងសំលេង ប្រឆាំងរបប លោក បាឆា អាល់-អាសាដ Bachar al-Assad ប្រធានាធិបតីនៃប្រទេសស៊ីរី​។ ប្រទេសទាំងនោះ មានរួមទាំងនៅទ្វិបអ៊ឺរ៉ុប និងអាមេរិកផង បានបណ្ដេញចេញ ជាបណ្ដើរៗ និងម្ដងម្នាក់ បណ្ដាអ្នកការទូតរបស់ ប្រទេសស៊ីរី ចេញពីប្រទេសផងខ្លួន ដើម្បីបង្ហាញនូវការប្រឆាំង ទល់នឹង ការសំលាប់ដ៏រង្គាលមួយ នៅតំបន់ អ៊ូឡា Houla ក្នុងប្រទេសស៊ីរី ដែលធ្វើអោយមនុស្សចំនួន ១០៨នាក់ ស្លាប់។

ទីក្រុងវ៉ាស៊ីនតោន បារីស ឡុងដ៍ និង ប៊ែកឡាំង រួមជាមួយនឹងយន្ដការមួយ ដែលតាំងពីច្រើនខែកន្លងមក បានប្រឆាំងនឹង នយោបាយ គាបសង្កត់របស់ប្រធានាធិបតី ប្រទេសស៊ីរី លោក បាឆា អាល់-អាសាដ បានសំរេចចិត្តព្រមគ្នានៅថ្ងៃនេះ បញ្ឈប់ ទំនាក់ទំនងការទូត ជាមួយរបបនេះ។

ប្រធានាធិបតីជាប់ឆ្នោតថ្មី លោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...