ប្រទេសនៅឈូងសមុទ្រពែរ្យ៍ ស្នើឲ្យមានអន្តរាគមន៍មួកខៀវ នៅស៊ីរី
បណ្ដាប្រទេសទាំង៦ ដែលជាសមាជិករបស់ក្រុមប្រឹក្សាសហប្រតិបត្តិការ នៅក្នុងតំបន់ឈូងសមុទ្រពែរ្យ៍ ហៅកាត់តាមភាសាអង់គ្លេស «GCC» បានទាមទារ កាលពីថ្ងៃសៅរ៍ទី១ ខែតុលានេះ ស្នើសុំឲ្យអង្គការសហប្រជាជាតិ ធ្វើអន្តរាគមន៍នៅក្នុងប្រទេសស៊ីរី ដើម្បីឲ្យមានបទឈប់បាញ់មួយ សម្រាប់ក្រុងអាឡិប (Alep ស្ថិតក្នុងភាគពាយ័ព្យនៃប្រទេស)។ ក្រុមប្រទេសទាំងនោះ បានចាត់ទុកការវាយលុកធ្វើឡើង ពីសំណាក់កងទ័ពស្និតនឹងរដ្ឋាភិបាលស៊ីរី ដែលគាំទ្រដោយយោធារ៉ូស្ស៊ីនោះ ថាជា«ការរំលោភបំពាន ដោយជាក់ស្ដែង ផ្ទុយពីច្បាប់អន្តរជាតិ»។
ប្រទេសទាំង៦ ដែលជាសមាជិករបស់ក្រុមប្រឹក្សា «GCC» រួមមាន ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បារ៉ែន កូវ៉េត អូម៉ាន កាតា និងប្រទេសអេមៀរ៉ាតអារ៉ាប់រួម។
សេចក្ដីប្រកាសព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន «SPA» របស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានឲ្យដឹងថា អគ្គលេខាធិការនៃក្រុមប្រឹក្សា «GCC» សូមទាមទារឲ្យ [...]