កម្មវិធីឃ្លាំមើលផែនដីរបស់ណាសា ថា«ព្រៃឈើនៅកម្ពុជាកំពុងបន្តអន្តរាយ»
រូបថតប៉ុន្មានសន្លឹក ដ៏រន្ធត់ និងព្រឺព្រួច នៅនឹងកន្លែងតែមួយ តែខុសឆ្នាំគ្នា ត្រូវបានបង្ហោះ នៅលើគេហទំព័រផ្លូវការ នៃគម្រោងឃ្លាំមើលពិភពលោក (The Earth Observatory) របស់អង្គការណាសា (Nasa) ដែលជាស្ថាប័នវិទ្យាសាស្ត្រមួយ របស់រដ្ឋាភិបាលអាមេរិក កាលពីថ្ងៃម្សិលម៉ិញ។ ក្នុងចំណោមនោះ មានរូបថតពីរសន្លឹក ដែលគេអាចស្គាល់បាន ថាជាការចាប់រូបភាព ពីប្រព័ន្ធផ្កាយរណប របស់អង្គការវិទ្យាសាស្ត្រមួយនេះ ពីលើខេត្តកម្ពុជា ចំនួន៥ គឺខេត្តកំពង់ធំ កំពង់ចាម ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ ជាពិសេសបានបង្ហាញ ពីតំបន់ព្រៃឈើ មួយផ្នែកធំ នៅក្នុងខេត្តកំពង់ធំ ជាប់នឹងខេត្តកំពង់ចាម។
រូបថតពីរសន្លឹក បានដាក់ទន្ទឹមគ្នា (មួយសន្លឹក ថតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០០ និងមួយសន្លឹកទៀត ថតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥) [...]