Posts tagged as "Love"

ភក្តីភាព ជាលម្អរបស់មនុស្សគ្រប់ស្រទាប់ និងជំនាន់

ភក្តីភាព ជាលម្អរបស់មនុស្សគ្រប់ស្រទាប់ និងជំនាន់

ភក្តីភាពមានសារសំខាន់ខ្លាំងណាស់សម្រាប់មនុស្សគ្រប់រូបគ្រប់ជាតិសាសន៍។   បុគ្គលណាដែលខ្វះនូវភក្តីភាព ក្នុងការ ប្រាស្រ័យទាក់ទងគ្នា គេតែងតែនិយាយថា«ស៊ីបាយបោកឆ្នាំង» ឬក៏និយាយថា «មនុស្សមិនល្អ ឆ្អិនក្បាលស៊ីក្បាល ឆ្អិន​កន្ទុយ ស៊ីកន្ទុយ»។ មនុស្សបែបនេះ មិនមានគេរាប់អានឬទុកចិត្តឡើយ។

ភក្តីភាពវាជាអំណាចផ្លូវចិត្តដែលបានលើកមនុស្ស  ឱ្យមកជិតអ្នកមានឬបុគ្គលសំខាន់ៗបាន។ ជាពិសេសភក្តីភាព បាន បង្កើន ចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ មានទំនុកចិត្តនិងប្រគល់មុខតំណែងសំខាន់ៗទៀតផង។  មិនតែប៉ុណ្ណោះអាច ភ្ជាប់ជាសាច់ឈាមទៀតផង ព្រោះអ្នកមាន គេមានសព្វមានគ្រប់ទៅហើយ គឺគេត្រូវការតែមនុស្សមានចិត្ត  ពោលគឺមនុស្ស ដែលមានចិត្តភក្តីភាពតែប៉ុណ្ណោះ។ ដូចជាចៅចិត្រជាមនុស្សកំព្រា ក្រីក្រខ្វះទាំងញាតិខ្វះទាំងទ្រព្យ  ប៉ុន្តែចៅចិត្រមាន ភក្តីភាព ចំពោះចៅហ្វាយនាយ មួយលើកជាពីរលើក ហ៊ានពុះពារ និងហ៊ានលះបង់ចំពោះចៅហ្វាយនាយ ក្នុងនាមជា បាវ​ព្រាវ [...]

សេចក្ដី​ស្នេហា ដែល​មិន​អាច​ឲ្យ​នរណា​ម្នាក់​បង្ខំ​បាន...

សេចក្ដី​ស្នេហា ដែល​មិន​អាច​ឲ្យ​នរណា​ម្នាក់​បង្ខំ​បាន...

មនុស្សសត្វដែលគ្មានបេះដូង គឺមនុសសត្វដែលស្លាប់។ មនុស្សសត្វដែលគ្មានដួងវិញ្ញាណ គឺជាមនុស្សដែលគ្មានព្រលឹង មិន​អាចធ្វើអ្វីផ្សេងបាន មានតែដង្ហើមដក គ្រាន់តែនឹងរស់ រហូតមានមនុស្សសត្វដែលគ្មានព្រលឹងខ្លះ រស់រងចាំតែ សេចក្ដី​ស្លាប់​ប៉ុណ្ណោះ។

ខ្ញុំនឹងមិនលើកយកមកបរិយ៉ាយទេ អំពីសេចក្ដីស្នេហា​ ដែលមានរវាងទារក និងម្ដាយ ឬរវាងវត្ថុពីរដែល គេអាចឆក់ ជាប់​គ្នា​បាន បណ្ដាលមកពីសភាវគតិរបស់វានោះទេ (ឧទាហរណ៍៖ ដូចជាដែកឆក់​ដែលមានប៉ូល វិជ្ជមាន និងអវិជ្ជមាន ជាដើម)។ តែខ្ញុំ​នឺង​និយាយបកស្រាយ ពីសេចក្ដីស្នេហា ឬការស្រឡាញ់រវាងមនុស្សសត្វទាំងឡាយ ដែលបានផ្ទុះបំបែក ដួងចិត្ត​របស់​ខ្លួន ដែលមានធម្មតាពីមុន ឬដូចជាបានជ្រុះរបូតបេះដូងរបស់ខ្លួន ចេញពីប្រអប់ទ្រូង ដោយហេតុមក ពីខ្លួន​បាន​យល់​ក្នុង​ឱរ៉ា នូវខ្សែរភ្នែកដ៏មុតថ្លា ឬរូបសម្ផស្សដ៏ល្អឯក ឬភាពក្លាហ៊ានរាបសារ ស្លូតបូត ... [...]

កំប្លែង៖ មិត្តភ័ក្រ​ដែល​ស្មោះ​ត្រង់

កំប្លែង៖ មិត្តភ័ក្រ​ដែល​ស្មោះ​ត្រង់

ប្ដីប្រពន្ធពីរគូរ កំពុងញ៉ាំបាយជាមួយគ្នា។ ដាវិតបានធ្វើធ្លាក់ស្លាព្រា បង្ខំចិត្តត្រូវអោនរើសនៅក្រោមតុ ក៏ស្រាប់តែឃើញថា ម៉ារីប្រពន្ធរបស់ ម៉ាក មិត្តភ័ក្ររបស់ខ្លួន នាងស្លៀកសំពត់ខ្លី ហើយអត់បានស្លៀកខោក្នុងទេ។ ព្រឺព្រួច ក្នុងអារម្មណ៍ជាខ្លាំង ដាវិត ក៏ខំតាំងចិត្តងើបឡើងមកលើវិញ ហើយញ៉ាំបាយដូចធម្មតា។ ពេលរូចរាល់ ដាវិតបានចេញទៅរានហាន ហើយ ម៉ារី ក៏ដើរចេញទៅតាម។ ទាំងពីរនាក់ជជែកគ្នា ៖

  • ម៉ារី៖ ពេលឯងអោនចួលក្រោមតុ ឯងបានប្រទះឃើញអ្វីមួយយ៉ាងអស្ចារ្យ មែនដែរឬទេ?
  • ដាវិត៖ ត្រឹមត្រូវហើយ គួរអោយព្រឺព្រួចទៀតផង។
  • ម៉ារី៖ អញ្ចឹងចង់ឃើញវា ជាថ្មីទៀតឬអត់?
  • គិតបន្តិច ដាវិតដាច់ចិត្តឆ្លើយ៖​ ចង់!
  • ម៉ារី៖ អញ្ចឹងវាថ្លៃ ១០០អ៊ឺរ៉ូ ក្នុងការមើលវាម្ដងទៀត!
  • គិតមើលបន្តិចទៀត ជាលើកទីពីរ ទើបដាវិតដាច់ចិត្តឆ្លើយ៖​ OK [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...