ឆេះសក់កូនក្រមុំ នៅថ្ងៃអាពាហ៍ពិពាហ៍ (vdo)
ឲ្យតែមានពិធី រៀបអាពាហ៍ពិពាហ៍គូរស្នេហ៍ថ្មី គេតែងឃើញមានពិធីកាន់នំអាពាហ៍ពិពាហ៍ ឬ ផ្លែឈើជាដើម កម្មវិធីទាំងនោះ ត្រូវបានលំអគូរស្វាមី ដោយការបាញ់កាំជ្រួចតូចៗ និងបាញ់ស្ព្រាយជាដើម។ ម្យ៉ាងទៀត នៅមុនពេលប្រារព្ធពិធីទាំងនោះ ពិធីករ ឬអ្នកចាត់ចែងកម្មវិធី តែងតែប្រាប់ទៅដល់អ្នក ដែលចូលរួមអបអរទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ខ្លាចធ្វើឲ្យប៉ះពាល់ ដល់គូរស្នេហ៍រៀបការថ្មី។
មិនទាន់ប្រាប់ចប់ផង រឿងដែលមិនគួរកើត បានកើតគូរស្វាមីភរិយាថ្មោងថ្មីមួយគូនេះ។ នេះជាការផ្សាយឲ្យដឹង របស់ទំព័រហ្វេសប៊ុកមួយ ដែលដាក់ឈ្មោះខ្លួនឯង ថាជាទូរទស្សន៍«ហង្សមាស» នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥នេះ។ រឿងដ៏អាក្រក់នោះ គឺភ្លើងបានឆេះសក់កូនក្រមុំ នៅខណៈពេលបួងសួង មុនការកាត់នុំ ក្រោមការភ័យរន្ធត់ របស់ញាតិមិត្តជាច្រើនកុះករ។
ជាសំណាងល្អ ដែលកូនកំលោះ បានធ្វើតួនាទី ជាស្វាមីដ៏គំរូមួយ នៅក្នុងថ្ងៃដំបូង នៃជីវិតស្វាមីភរិយានេះ។ [...]