Posts tagged as "Amour"

ស្អប់​អូន​ដល់​ឆ្អឹង... ពេល​អូន​ស្លាប់ យក​ឆ្អឹង​ទៅ​ចោល​ក្នុង​បង្គន់

ស្អប់​អូន​ដល់​ឆ្អឹង... ពេល​អូន​ស្លាប់ យក​ឆ្អឹង​ទៅ​ចោល​ក្នុង​បង្គន់

បើមានសេចក្ដីស្នេហា របស់បង ដែល«ស្រឡាញ់អូនដល់ឆ្អឹង» ក៏មាននរកលោកិយ៍ ដែលបង«ស្អប់អូនដល់ឆ្អឹង»ដែរ។ «កោដិ កំទេចឆ្អឹង និងផេះ» ជាអ្វីដែលបុគ្គលិកអនាម័យ នៃផ្សារទំនើបមួយ កណ្ដាលរាជធានីតូក្យូ បានរកឃើញ នៅ​ក្នុង​បង្គន់​សាធារណៈ។ ការរកឃើញដ៏ភ្ញាក់ផ្អើលនេះ បានជំរុញឲ្យបុគ្គលិករូបនោះ រាយការណ៍ទៅប្រាប់អាជ្ញាធរ ដោយបារម្ភ​ខ្លាចមាន ឧក្រិដ្ឋកម្មអ្វីមួយ ស្ថិតនៅពីក្រោយ «កោដិ កំទេចឆ្អឹង និងផេះ» នៅក្នុងបង្គន់បែបនេះ។ នេះបើតាមសេចក្ដី​រាយ​ការណ៍ របស់សារព័ត៌មានជប៉ុន Yomiuri Shimbun។

ប៉ុន្តែការបារម្ភ របស់បុគ្គលិកអនាម័យខាងលើ មានភាពខុសស្រឡះទាំងស្រុង នៅពេលដែលបុរសចំណាស់មួយរូប បាន​ចូលខ្លួន ទៅប៉ុស្ដ៍នគរបាល ដើម្បីធ្វើការបកស្រាយ ពីហេតុការណ៍នេះ។ បុរស អាយុ៦៨ឆ្នាំ បានសារភាពភ្លាមៗថា លោក​បានយកផេះ និងធាតុ របស់ភរិយាលោក ទៅចាក់ចោលក្នុងបង្គន់ នៅក្រោយពីពិធីបូជា សពភរិយារូបនេះ ទើបនឹងបាន​បញ្ចប់។

ដើម្បីអះអាង ពីទង្វើរបស់ខ្លួន [...]

តើ​បុរស​«ស៊ិច​ស៊ី»​បែប​ណា ដែល​ស្ត្រី​ស្រឡាញ់? (vdo)

នាង ហៃឡី គ្វីន (Hayley Quinn) ស្ត្រីអ្នកជំនាញ ខាងដៃគូស្នេហាមួយរូប នៅរាជធានី ឡុងដ៍ ចង់រកឲ្យឃើញ ពីការ​ស្ទង់​មតិមួយ នៅតាមផ្លូវសាធារណៈនានា ថាតើស្ត្រីចាប់អារម្មណ៍ ទៅលើបុរសបែបណា? តើបុរស ដែលនាងៗបានឃើញ នៅ​តាមផ្លូវណាខ្លះ ធ្វើឲ្យនាងៗចាប់អារម្មណ៍?

ដើម្បីសម្រេចបាន ពីការអង្កេតនេះ បុរសបីនាក់ បានឈរនៅចំពោះមុនពួកនាងៗ ក្នុងនោះមាន បុរសអ្នកបង្ហាញម៉ូដម្នាក់ ដែលមានដងខ្លួនត្រឹមត្រូវតាមខ្នាត មានសាច់ដុំ...។ រីឯបុរសពីរនាក់ទៀត មានរូបរាង ជាលក្ខណៈធម្មជាតិម្នាក់ និង​ម្នាក់​ទៀត ដូចជាស្វិតជាងគេ។ ចំណែកឯលទ្ធផល ចេញពីការស៊ើបអង្កេតវិញ មានលក្ខណៈគួរឲ្យភ្ញាក់ផ្អើល។

ស្ត្រីជាច្រើន បានគិតឃើញថា បុរសដែលមានសាច់ដុំ មានសភាព គួរឲ្យចង់ស្ទាបណាស់។ ប៉ុន្តែអ្នកខ្លះទៀត បានគិត​ឃើញ​ថា មានសាច់ដុំខ្លាំងពេក មិនល្អទេ ហើយចូលចិត្តបុរស ដែលមានរូបរាងធម្មជាតិ ច្រើនជាង។ ឬក៏ស្ត្រីមួយចំនួនទៀត បាន​ជ្រើសរើសផ្លូវកណ្ដាល រវាងរូបរាងបុរស [...]

«ខ្ញុំ​រួមរ័ក្ស​ជា​មួយ​ប្អូន​ស្រី​ភ្លោះ​ប្រពន្ធ​ខ្ញុំ ដោយ​ចៃដន្យ»

«ខ្ញុំ​រួមរ័ក្ស​ជា​មួយ​ប្អូន​ស្រី​ភ្លោះ​ប្រពន្ធ​ខ្ញុំ ដោយ​ចៃដន្យ»

នៅពេលដែលយើងរៀបការ ជាមួយស្ត្រីម្នាក់ ដែលមានបងប្អូនស្រីភ្លោះ អញ្ចឹង បើយើងជ្រើសរើស ការចេញ​ដើរកំសាន្ដ ទៅ​ណាមកណា ជាមួយពួកនាងទាំងពីរនាក់ មិនមែនសុទ្ធជាគំនិតល្អនោះទេ។ នេះជាអ្វី ដែល​អ្នក​ប្រើប្រាស់គេហទំព័រ វេទិកា​ជជែក​​កំសាន្ដ​មួយ ដ៏ល្បីឈ្មោះនៅអាមេរិក ហៅថា Reddit បានលើក​មក​បង្ហាញ ប្រាប់ពិភពលោក ថាខ្លួនបាន​ច្រឡំ​រួមរ័ក្ស​ដោយ​ចៃដន្យ ជាមួយ​ប្អូនស្រីភ្លោះ របស់ភរិយាខ្លួន រហូត​ធ្វើ​ឲ្យ​ផ្ទុះ​ចេញ ជារឿងអាស្រូវលែងលះ។

បុរសអ្នកប្រើប្រាស់គេហទំព័រ ដែលដាក់រហស្សនាមផ្ទាល់ខ្លួនថា «Not Thesis» បានរៀបរាប់ជាដំបូងថា ខ្លួន​បានទៅស្នាក់​នៅ​ក្នុងក្រុង ឡាស វេហ្គាស ជាមួយនឹងស្ត្រីជាទីស្រឡាញ់ និងប្អូនស្រីភ្លោះ របស់នាង។ នៅ​យប់​មួយ បន្ទាប់ពីបានទទួលទាន​សុរា យ៉ាងជោគជាំ បុរសយើងបានត្រឡប់មកគេង ជាមួយស្ត្រីម្នាក់ ដែល​បុរស​គិតថា ជាភរិយារបស់ខ្លួន។

បន្ទាប់ពីបានឆ្លងកាត់ការរួមរ័ក្សភិសម័យ យ៉ាងគគ្រឹកគគ្រេង ជាមួយគ្នារួច [...]

ទារ​លែង​ប្រពន្ធ​ទាំង​កូន​ខ្ចី... ស្រាប់​តែ​ចង់​ត្រូវ​រ៉ូវ​គ្នា​វិញ​ពេល​កូន​ធំ

ទារ​លែង​ប្រពន្ធ​ទាំង​កូន​ខ្ចី... ស្រាប់​តែ​ចង់​ត្រូវ​រ៉ូវ​គ្នា​វិញ​ពេល​កូន​ធំ

រឿងដែលនឹកស្មានមិនដល់នោះ គឺមកដល់ពេលបច្ចុប្បន្ន ដែលកូនប្រុសនោះ មានវ័យប្រមាណ ជាង៣ឆ្នាំហើយនោះ បុរស​ជាឪពុក បែរជាមកធ្វើចិត្តបុណ្យ លួងលោម ចង់បានកូននោះទៅ ដោយនិយាយថា ជាកូនរបស់ខ្លួនតែម្នាក់គត់។ មិនតែ​ប៉ុណ្ណោះ ឪពុកដែលបានចុះចោល កូនខ្លួនទើបនឹងកើត និងម្តាយកំសត់ពីរនាក់នេះ ថែមទាំងបានប្រាប់ ឲ្យមេឃុំធ្វើលិខិត​អញ្ជើញ គ្រួសារខាងស្រី ទៅនិយាយសុំស្រុះស្រួល ជាគ្នាវិញ បន្ទាប់ពីអ្នកទាំងពីរ បានបែកគ្នាអស់រយៈពេល ៤ឆ្នាំ មក​ហើយ។

បុរសជាប្តីឈ្មោះ ឡាយ សុភ័ក្រ បានរៀបការជាមួយ អ្នកស្រី ឡេង ណារី។ អ្នកទាំងពីរ រស់នៅជាមួយគ្នា មានកូនប្រុស​ម្នាក់​ឈ្មោះ ឆាំ ពន្លឺ ដែលសព្វថ្ងៃ មានអាយុជាង៣ឆ្នាំ រស់នៅជាមួយយាយតា នៅក្នុងភូមិកូនកក់ ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ ដែលជាស្រុកកំណើតខាងស្រី។ តាមការអះអាង ពីអ្នកស្រី តន់ ថង ជាម្តាយបង្កើត សាមីខ្លួនខាងស្រី បានប្រាប់​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ដំបូងកូនរបស់គាត់ [...]

កីឡាករ ដេវីដ ល្វីស នៅ​ព្រហ្មចារីយ៍​«ស្អាត»​នៅ​ឡើយ!

កីឡាករ ដេវីដ ល្វីស នៅ​ព្រហ្មចារីយ៍​«ស្អាត»​នៅ​ឡើយ!

ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ទាក់ទងនឹងកីឡាករ ដេវីដ ល្វីស អាយុ២៨ឆ្នាំ ដែលទាត់នៅខ្សែរការពារ ឲ្យក្រុមបាល់ទាត់​ប៉ារីស បានធ្វើឲ្យអ្នកផងយល់ថា កីឡាករអាយុ២៨ឆ្នាំរូបនេះ នៅព្រហ្មចារីយ៍នៅឡើយ។ នេះបើតាមការផ្សាយ ឲ្យដឹង របស់​សារព័ត៌មាន El Mundo Deportivo របស់ប្រទេសអេស្ប៉ាញ។

សារព័ត៌មានបានសរសេរឲ្យដឹងថា កីឡាករ ដេវីដ ល្វីស ដែលមានសញ្ជាតិប្រេស៊ីល គឺជាអ្នកមានជំនឿយ៉ាងស៊ប់ ទៅ​លើ​សាសនាគ្រីស្ដ៍ និងថែមជាសមាជិកម្នាក់ នៅក្នុងចលនាមួយ ដែលមានឈ្មោះថា «ខ្ញុំសម្រេចចិត្តរង់ចាំ (Yo elegi esperar)»។ ចលនានោះ មានគោលការណ៍ ចង់រក្សាទុកនូវសមាជិករបស់ខ្លួន ឲ្យជៀសចេញឲ្យឆ្ងាយ ពីការរួមភេទ នៅ​មុន​អាពាហ៍ពិពាហ៍។

ដូច្នេះ ក្នុងនាមជាសមាជិកមួយរូប របស់ចលនានេះ កីឡាករដ៏ល្បី ដេវីដ ល្វីស ទំនងជាបានសម្រេចចិត្ត នៅរង់ចាំថ្ងៃ​ដែល​កីឡាករ ត្រូវចូលរោងការ ជាមួយសង្សាចាស់វស្សារបស់ខ្លួន នាង សារ៉ា ម៉ាឌើរ៉ា (Sara Madeira) ជាមុនសិន [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...