Posts tagged as "Japan"

ថវិកា​យោធា​ជប៉ុន​កើន​ដល់​៤៦កោដ​ដុល្លារ៖ មិន​ធ្លាប់​មាន!

ថវិកា​យោធា​ជប៉ុន​កើន​ដល់​៤៦កោដ​ដុល្លារ៖ មិន​ធ្លាប់​មាន!

ការសម្រេចចិត្ត តម្លើងគម្រោងថវិកាយោធា ដល់កំពូលដូច្នេះ របស់ប្រទេសជប៉ុន ត្រូវបានប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក អះអាងថាមានជាប់ទាក់ទង ទៅអស្ថិរភាពក្នុងតំបន់ ដែលបណ្ដាល​មកពីការគម្រាម ជាញឹកញាប់ ពី​សំណាក់​ប្រទេស​កុម្មុយនីស កូរ៉េខាងជើង និងជាពិសេស ពីសំណាក់ប្រទេសចិន ដែលជាមហាយក្ស​កុម្មុយនីស​មួយ​ទៀត។ ការតម្លើង​គម្រោង​ថវិកាយោធា​របស់​ជប៉ុន មានកំរិតរហូតដល់៤៦កោដដុល្លារ (ប្រមាណ​ជា៤៤កោដ​អ៊ឺរ៉ូ) សម្រាប់ឆ្នាំ២០១៧ខាងមុខនេះ។

សារព័ត៌មានជប៉ុនបានបញ្ជាក់ទៀតថា មួយផ្នែកពីក្នុងថវិកានេះ នឹងត្រូវចំណាយ ទៅលើកងកម្លាំង​អាមេរិកាំង ដែលមានវត្តមាន នៅលើប្រទេសជប៉ុន ក្នុងនោះមានការរើរុះ​មូលដ្ឋានយោធា «Futenma» របស់​អាមេរិក ដែល​ស្ថិត​លើ​កោះ «Okinawa» (ស្ថិតនៅភាគខាងត្បូង កណ្ដាលមហាសមុទ្រប៉ាស៊ីភិក) នោះផង។

សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅបស្ចឹមលោកវិញ បានពន្យល់បែបផ្សេងវិញថា នៅក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ [...]

ប្រធាន​ក្រុម​ហ៊ុន​នៅ​ជប៉ុនធ្វើ​សិក្ខា​សាលា ពន្យល់​ពី​សហគ្រិន​ភាព​ដល់​និស្សិត​កម្ពុជា

ប្រធាន​ក្រុម​ហ៊ុន​នៅ​ជប៉ុនធ្វើ​សិក្ខា​សាលា ពន្យល់​ពី​សហគ្រិន​ភាព​ដល់​និស្សិត​កម្ពុជា

ប្រធានក្រុមហ៊ុនជាច្រើន មកពីប្រទេសជប៉ុន មានទាំងខ្នាតតូច និងមធ្យម បានរួមគ្នាបង្កើតជាសិក្ខាសាលា​មួយ ស្តីពីភាពជាសហគ្រិន ដើម្បីបង្ហាញពីបទពិសោធន៍របស់ខ្លួន និងពីភាពជោជ័យ ទៅដល់និស្សិត និង​សិក្ខាកាមចូលរួមទាំងអស់ ដើម្បីអាចសិក្សាស្វែងយល់ និងពិចារណា មុនពេលដែលសម្រេចចិត្ត បង្កើត​អាជីវកម្ម​អ្វីមួយ។ ក្នុងនោះ បានធ្វើឲ្យអ្នកចូលរួមជាច្រើន ទទួលបាននូវបទពិសោធន៍ថ្មី ទាំងក្នុងនិង​ក្រៅ​ប្រទេស ព្រមទាំងថែមទាំង បានជួបជាមួយអ្នកជំនួញជប៉ុនវ័យក្មេងៗ ដែលអាចផ្តល់នូវចំណុចល្អៗ ជា​ជំហាន​របស់អ្នកជំនួញជំនាន់ក្រោយ។

សិក្ខាសាលានោះ ត្រូវបានរៀបចំធ្វើ នៅក្នុងអាគាពាណិជ្ជកម្មកម្ពុជាជប៉ុន ហៅកាត់ថា CJCC (ខណ្ឌទួលគោក រាជធានីភ្នំពេញ) កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥ កន្លងមក ដោយមាននិស្សិតមកពី បណ្តាសាកល​វិទ្យា​ល័យ​មួយចំនួន ប្រមាណជាជាង២០០នាក់ចូលរួម។

លោក យ៉ាស៊ូនូរិ សាអីតូ (Yasunori Saito) ជាប្រធានក្រុហ៊ុនអាហារមួយដ៏ល្បី [...]

តើ​អ្នក​តំណាង​រាស្ត្រ​ជប៉ុន សុំ​ទោស​យ៉ាង​ដូច​ម្ដេច? (vdo)

តើ​អ្នក​តំណាង​រាស្ត្រ​ជប៉ុន សុំ​ទោស​យ៉ាង​ដូច​ម្ដេច? (vdo)

នៅកម្ពុជាយ៉ាងហោចណាស់ គេឃើញមានលោក កឹម គុណវឌ្ឍន៍ មន្ត្រីជាន់ខ្ពស់ដ៏កម្រមួយរូប ដែលបានដឹងពី​កំហុសរបស់ខ្លួន ទាក់ទងនឹងការអាក់ខានការផ្សាយបន្តផ្ទាល់ ពីរាជពិធីច្រត់ព្រះនង្គ័ល ហើយបានប្រកាសលាលែង ពីតំណែង។ ប៉ុន្តែក្រៅពីនេះ គេមិនដែលឃើញមន្ត្រីណាម្នាក់ ចេញមុខទទួលខុសត្រូវ ទទួលស្គាល់កំហុស ឬសុំ​ទោសជាសាធារណៈ សូម្បីតែម្ដងនោះឡើយ។ តែបើវាពិបាកណាស់ សូមមើលគំរូរបស់តំណាងរាស្ត្រមួយរូប របស់​ប្រទេសជប៉ុន ដែលបង្ហាញពីរបៀប«សុំទោស»យ៉ាងពិសេស ដូចខាងក្រោម (មានវីដេអូ)។


តំណាងរាស្ត្រជប៉ុន សុំទោស។ (រូបថតផ្តិតចេញពីវីដេអូ)

ពីនេះពីនោះ - កាលពីថ្ងៃអង្គារម្សិលម៉ិញ លោក រីអ៊ូតារ៉ូ ណូរ៉ូមៀរ៉ា (Ryutaro Nonomura) អាយុ៤៧ឆ្នាំ អ្នក​តំណាង​រាស្ត្រជប៉ុន [...]

ជប៉ុន​បន្ត​ជំរុញ​បក្ស​សង្រ្គោះ​ជាតិ និង​បក្ស​ប្រជាជនជួប​គ្នា​ឲ្យ​បាន​ឆាប់

ជប៉ុន​បន្ត​ជំរុញ​បក្ស​សង្រ្គោះ​ជាតិ និង​បក្ស​ប្រជាជនជួប​គ្នា​ឲ្យ​បាន​ឆាប់

ជាថ្មីម្តងទៀតប្រទេសជប៉ុន បានបង្ហាញការយកចិត្តទុកដាក់ចំពោះជម្លោះនយោបាយនៅកម្ពុជា ដោយប្រទេស​ជប៉ុនបានបន្តជំរុញឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ គប្បីបន្តការចរចានយោបាយ​ឡើងវិញ​ឲ្យបានឆាប់ ដើម្បីបិទបញ្ចប់វិបត្តិនយោបាយនេះ និងជាការធ្វើឲ្យស្ថានការណ៍នយោបាយរបស់ប្រទេសកម្ពុជា វិល​ទៅរក​ភាពប្រក្រតីឡើងវិញ។


ទង់ជាតិជប៉ុន និងកម្ពុជាចង់ផ្អោបជាប់គ្នា។ (រូបថត ឯកសារ)

នយោបាយកម្ពុជា - ក្នុងជុំនួបជាមួយលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាមន្រ្តីជាន់ខ្ពស់របស់​គណបក្ស​ប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៤ លោកគូម៉ាម៉ារ៉ូ យូជី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើក​ឡើងថា រាជរដ្ឋាភិបាលជប៉ុនមានការចាប់អារម្មណ៍យ៉ាងខ្លាំង [...]

កូរ៉េខាងត្បូង​ព្រមាន​ជប៉ុន មិន​ឲ្យ​ដាក់​កោះ​មាន​ជម្លោះ​ក្នុង​កម្មវិធី​សិក្សា

កូរ៉េខាងត្បូង​ព្រមាន​ជប៉ុន មិន​ឲ្យ​ដាក់​កោះ​មាន​ជម្លោះ​ក្នុង​កម្មវិធី​សិក្សា

រដ្ឋាភិបាលទីក្រុងសេអ៊ូល បានប្រតិកម្មភ្លាមៗទៅនឹងមហិច្ឆតារបស់ប្រទេសជប៉ុន ដែលប្រកាសចង់ដាក់បញ្ហជម្លោះ​ដណ្តើមកោះ ជាមួយប្រទេសជិតខាងដូចជាកូរ៉េខាងត្បូង និងចិន ចូលទៅក្នុងកម្មវិធីសិក្សា កម្រិតមធ្យមសិក្សារបស់​ខ្លួន។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានស្នើឲ្យរដ្ឋាភិបាលជប៉ុន ត្រូវលុបចោលនូវគម្រោងនេះជាបន្ទាន់។


ប្រជុំកោះតូចៗ ដែលប្រទេសទាំងពីរនិយាយថា នៅក្នុងអធិបតេយ្យភាពរបស់ខ្លួនរៀងៗខ្លួន។

ជម្លោះដែនទឹក - រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈក្រសួងការបរទេសរបស់ខ្លួន កាលពីថ្ងៃអង្គារម្សិលមិញ បាន​ចេញមុខបរិហារភ្លាមៗចំពោះទង្វើរបស់រដ្ឋាភិបាលទីក្រុងតូក្យូ។ ទីក្រុងតូក្យូ ដែលមានបំណងដាក់បញ្ហាជម្លោះ​ដែន​កោះជាមួយប្រទេសជិតខាង ទៅក្នុងកម្មវិធីសិក្សាសិស្សអនុវិទ្យាល័យ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...