អង្គការសង្គមស៊ីវិល រិះគន់ថាសវនាការជម្រះក្ដី វន់ ពៅ គ្មានចៅក្រម
លោក វ៉ន ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាជនសង្ស័យចុងក្រោយ នៅក្នុងការសវនាការសួរដេញដោល ទាក់ទិនទៅនឹងហេតុការណ៍ប៉ះទង្គិចគ្នា រវាងកម្មករនិងសមត្ថកិច្ច នៅមុខរោងចក្រយ៉ាកជីង បានបដិសេធចំពោះការបង្ហាញភស្តុតាង ជាខ្សែអាត់សំឡេង និងវីដេអូ របស់លោកចៅក្រមជម្រះ ដោយអះអាងថាមិនពាក់ព័ន្ធនឹងអង្គហេតុ ហើយត្រូវបានអង្គការសង្គមស៊ីវិល បានធ្វើការរិះគន់ថា ជាសវនាការគ្មានចៅក្រម។
ជញ្ជីងយុត្តិធម៌ របស់ក្រុមអ្នកតវ៉ា នៅមុខសាលាដំបូងថែទី២១ ខែឧសភា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ Kessor)
ប្រព័ន្ធយុត្តិធម៌ - នៅក្នុងសវនាការដែលញញែកសួរដេញដោលគ្នា យ៉ាងតឹងសរសៃក រវាងចៅក្រមជម្រះ លោក កែវ មុន្នី ជាមួយជនសង្ស័យ និង [...]