សម្ភាសន៍បណ្ឌិត ចិន្ដ ច័ន្ទរតនា៖ របកគំហើញថ្មី នៃការស្រាវជ្រាវ នៅតំបន់កោះកេរ
លោក ចិន្ដ ច័ន្ទរតនា បណ្ឌិតផ្នែកបុរាណវិទ្យា និងប្រវត្ដិសិល្បៈអាស៊ីអាគ្នេយ៍ បានធ្វើនិក្ខេបបទស្រាវជ្រាវមួយ ទៅលើប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ក្នុងសតវត្សទី១០ និងប្រវត្តិរបស់ព្រះបាទជ័យវរ្ម័នទី៤។ ក្នុងស្នាដៃនោះដែរ លោកបាន រៀបរាប់ អំពីស្ថាបត្យកម្មក្នុងរាជធានីកោះកេរ, ការពង្រីកទីក្រុងនាសម័យនោះ និងជាចុងក្រោយ លោកបានសិក្សា ទៅលើសិល្បៈនៃការតុបតែងលំអរស្ថាបត្យកម្ម នៅតាមប្រាសាទនីមួយៗ និងផ្តោតសំខាន់ ទៅលើបដិមាសាស្ត្រ នៅក្នុង រចនាបថកោះកេរនោះ។ ទស្សនាវដ្ដីមនោរម្យព័ងអាំងហ្វូ បានធ្វើបទសម្ភាសន៍មួយ ជាមួយលោក ពាក់ពន្ធ័នឹងស្នាដៃនេះ។
ប្រាសាទប្រាង្គ នៅកោះកេរ ឃុំស្រយ៉ង់ជើង ស្រុកគូលេន ខេត្តព្រះវិហារ។ រូបថត កេរ្តិ៍ដំណែលខ្មែរ។