Posts tagged as "histoire"

ទំនាយ​ខ្លះៗ ប្រចាំ​ឆ្នាំ​មមី និង​ជោគជីតា​មនុស្ស​កើត​ឆ្នាំ​នេះ

ទំនាយ​ខ្លះៗ ប្រចាំ​ឆ្នាំ​មមី និង​ជោគជីតា​មនុស្ស​កើត​ឆ្នាំ​នេះ

ខាងក្រោមនេះ ជាការដកស្រង់ចំណុចសំខាន់ៗ មួយចំនួន ទាក់ទងនឹងសង្ក្រាន ទំនាយ និងជោគជីតារាសី នៃឆ្នាំមមី ឆស័ក ពុទ្ធសករាជ ២៥៥៨ ត្រូវនឹងគ្រឹសករាជ ២០១៤។


អវតារនៃព្រះវិស្ណុ ដែលមានក្បាលជាសេះ នៃរចនាបទប្រាសាទសម្បូរព្រៃគុប សព្វថ្ងៃតាំងនៅសារមន្ទីរហ្គីម៉េ ក្នុងរដ្ឋធានីប៉ារីស។ (រូបថត ឯកសារ)

ឆ្នាំមមី២៥៥៨ - ឆ្នាំថ្មីនេះ ត្រូវនឹងសត្វសេះ (មមី) ដែលមានពង្សទេព្តាស្រី ធាតុភ្លើង ត្រូវនឹងថ្ងៃច័ន្ទ១៥កើត ១រោច និង២រោច តាមច័ន្ទគតិ ត្រូវនឹងថ្ងៃទី១៤ ១៥ ១៦ខែចែត្រ ដែលជាវេនរបស់ បុត្រីរបស់កបិលមហាព្រហ្ម ឈ្មោះ គោរាគទេវី សៀតផ្កាអង្គារបុស្ស ប្រដាប់ដោយបុក្តា ភក្សាហារប្រេង អាវុធស្តាំ ព្រះខ័ន ឆ្វេងឈើច្រត់ និង មានសត្វខ្លា ជាពាហនៈ។ [...]

សិក្សា​ពី ប្រភព ប្រវត្តិ និង​ជុំវិញ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ

សិក្សា​ពី ប្រភព ប្រវត្តិ និង​ជុំវិញ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ

១. ចូលឆ្នាំថ្មី មានន័យដូចម្តេច?
២. ហេតុអ្វីចាំបាច់ប្រារព្វ ពិធីបុណ្យចូលឆ្នាំថ្មី?
៣. តើបុណ្យចូលឆ្នាំថ្មីខ្មែរ មានកំណើតចាប់តាំងពី ពេលណាមក?
៤. ក្នុងពិធីបុណ្យនេះខ្មែរនិយមធ្វើអ្វីខ្លះ?
៥. ក្នុងនាមយើងជាកុលបុត្រខ្មែរ តើគួរប្រកាន់យកអាកប្បកិរិយាបែបណាខ្លះដើម្បីឲ្យទទួលបាន សិរីសួស្តីក្នុង ឱកាសឆ្នាំថ្មី?
៦. តើឆ្នាំ ២០១២ នេះត្រូវនឹងឆ្នាំតំណាងសត្វអ្វី? តើខ្មែរមានជំនឿបែបណាសម្រាប់សត្វនេះ?
៧. ចុះលោកអ្នកវិញមានជំនឿបែបណាដែរ?
៨. តើមានប្រទេសណាខ្លះដែលបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីដូចជាប្រទេសខ្មែរដែរ?
៩. តើលោកអ្នកមានគម្រោងនឹងធ្វើអ្វីខ្លះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ?

ក.និយមន័យ៖

បុណ្យចូលឆ្នាំថ្មី មានន័យថា ពិធីឆ្លងដំណើរនៃការផុតឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ។

ខ. បុព្វហេតុនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ៖

[...]

ខ្មែរ​បាន​កាត់​ខ្សែ​ស្រឡាយ​ចិន មាន​មោទនភាព​ណាស់​ឬ?

ខ្មែរ​បាន​កាត់​ខ្សែ​ស្រឡាយ​ចិន មាន​មោទនភាព​ណាស់​ឬ?

ពីមួយឆ្នាំទៅមួយឆ្នាំប្រជាជនខ្មែរកាន់តែច្រើនឡើងៗ មិនថានៅទីក្រុង ឬជនបទនោះទេ បានកាត់ខ្សែស្រឡាយ​ចិន។ ក្នុងចំណោមជនជាតិខ្មែរដែលកាត់ចិនទាំងនោះ មានអ្នកខ្លះបានបង្ហាញអាការៈឲ្យគេដឹងថា ខ្លួនហាក់​ដូច​ជា​មានមោទនភាព និងខែងរែងខ្លាំងណាស់ ឬអាចនិយាយបានថាឬកអឿរ នៅពេលដែលខ្លួនមានឈាមជ័រជាខ្មែរ តែបានប្រែក្លាយជាកូនចៅចិនដែរនោះ។ តើមានហេតុផលអ្វីខ្លះបានជាជម្រុញឲ្យកូនខ្មែរកាត់ចិនមួយចំនួន ប្រកាន់​ឥរិយាបទបែបនេះ?


យុវជនខ្មែរកាន់នាគចិន នៅមុខព្រះបរមរាជវាំង។ (រូបថត REUTERS/Samrang Pring)

ទស្សនៈ - កាលពីប៉ុន្មានឆ្នាំមុន គេអាចសម្គាល់កូនខ្មែរដែលមានជាប់ខ្សែស្រឡាយចិនបានយ៉ាងងាយ ពោលគឺគេ​ចំណាំត្រង់សម្បុរកាយជ្រះ ឬសរជាងកូនខ្មែរសុទ្ធ។ [...]

បុណ្យ«ដាលាន»៖ ប្រពៃណី​ដើម្បី​អបអរ​«ភោគផល» នៅ​ជនបទ​ខ្មែរ

បុណ្យ«ដាលាន»៖ ប្រពៃណី​ដើម្បី​អបអរ​«ភោគផល» នៅ​ជនបទ​ខ្មែរ

ជាប្រពៃណីមួយ ដែលត្រូវបានបណ្ដាជនអ្នកស្រុកស្រែចំការ តែងតែរៀបចំធ្វើជារៀងរាល់ឆ្នាំ ក្នុងអំឡុងខែមករា កុម្ភៈ ឬ​ខែមិនា ទៅតាមភូមិនីមួយៗ ដើម្បីរំឭក​គុណដល់ទឹក ដី និងអាកាសធាតុ សម្រាប់ការបង្កបង្កើនស្រូវ។ នេះជាការអះអាង របស់មេភូមិមួយរូប ក្នុងខេត្តកំពង់ស្ពឺ ខណៈសមាជិកអ្នកភូមិរបស់លោក កំពុងប្រារព្ធបុណ្យប្រចាំឆ្នាំមួយ មានឈ្មោះថា​«បុណ្យដាលាន»។ អ្នក​សារព័ត៌មានរបស់មនោរម្យព័ងអាំងហ្វូ បានចុះទៅដល់ទីនោះ ដើម្បីធ្វើបទយកការណ៍នេះ មក​ជូន​លោកអ្នក។


ពំនូកចំបើងត្រូវបានគរទុក នៅក្រោយពេលបោកបែនរួច។ MONOROOM.info photo/ O. Vary។

«ភូមិទួលធ្នង់» ជាភូមិមួយក៏ដូចជាភូមិដទៃទៀត តែងតែប្រារពពិធី«បុណ្យដាលាន»ជារៀងរាល់ឆ្នាំមិនដែលអាក់ខាន ក្រោយពីអ្នកភូមិ បានប្រមូលផលស្រូវរួចរាល់។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...