Peypey dy ហែកកេរ្ត៍ ពេជ្រ សោភា ថា«ពូកែនិយាយដើមគេ» (vdo)
ពាក្យមួយឃ្លា «មកជ្រកក្រោមផ្ទះខ្ញុំ កុំសម្តីខ្លាំងដាក់ម្ចាស់ផ្ទះ» ជាពាក្យសម្តីរបស់តារាហ្វេសប៊ុកល្បីល្បាញមួយរូប ថ្លែងនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនថា Peypey dy ដោយបានចោទប្រកាន់ថា នេះជាពាក្យសម្តីរបស់តារាចម្រៀងស្រីល្បីមួយរូប របស់ផលិតកម្មហង្សមាស។ ដោយសារតែពាក្យ«និយាយដើម»នេះហើយ ដែលធ្វើឲ្យ Peypey dy ដកខ្លួនចេញពីផ្ទះរបស់ កញ្ញា ពេជ្រ សោភា។ នេះបើតាមវីដេអូមួយ ដែលដាក់បង្ហោះតាមហ្វេសប៊ុក ហើយបង្ហាញសារធារណជនឲ្យដឹងនាថ្ងៃ២៧ ខែមីនាឆ្នាំ២០១៤នេះ។
តារាហ្វេសប៊ុក Peypey dy និងតារាចម្រៀងល្បី ពេជ្រ សោភា។ (រូបថត ហ្វេសប៊ុក)
តារា - Peypey Dy និយាយថា៖ «បងនិយាយដើមខ្ញុំហើយ ថែមទាំងគម្រាមគេកុំឲ្យប្រាប់ខ្ញុំ [...]