ឡុង ឌីម៉ង់ ស្ងាត់មាត់នៅចំពោះពាក្យ«អបគមន៍»លើវត្តសាមគ្គីរង្សី (vdo)
នៅចំពោះការចោទសួរ របស់អ្នកសារព័ត៌មានជាច្រើន ដែលសួរទៅកាន់លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ទាក់ទងនឹងសំដីរបស់លោក ឡុង ឌីម៉ង់ ថាវត្តសាមគ្គីរង្សីមានបំណង ចង់បង្កើតតំបន់អបគមន៍នោះ លោកអភិបាលរងបានបញ្ជៀសចម្លើយ ថាលោកមិនដែលធ្វើសន្និសីទការសែត និយាយយ៉ាងដូច្នេះនោះទេ។ លោក ឃួន ស្រេង បានតបទៅម្ចាស់សំនួរជាអ្នកសារព័ត៌មានវិញថា៖ «ក្រែងអូនអែងស្តាប់ខុស ពាក្យប្រហែល ឬសឹង។ អូនមានសិទ្ធិសួរ ខ្ញុំមានសិទ្ធិមិនឆ្លើយ។ (...) ពាក់ព័ន្ធនឹងវត្តនេះ ខ្ញុំមិនដែលនិយាយពាក្យថា អបគមន៍ទេ។»
ហេតុការណ៍នេះកើតឡើង កាលពីរសៀលថ្ងៃទី១០ ខែកកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីលោក ឃួន ស្រេង បានដឹកនាំកម្លាំងចម្រុះ ក្នុងនោះមានលោក ឡុង ឌីម៉ង់ មន្ត្រីអ្នកនាំពាក្យសាលារាជធានីផង ចុះធ្វើរដ្ឋបាល ពិនិត្យវត្តមានព្រះសង្ឃ និងច្បាប់បង្កើតវត្ត នៅក្នុងវត្តសាមគ្គីរង្សី។ ប៉ុន្តែយុទ្ធនាការ ដែលមានដាក់កម្លាំងហ៊ំព័ទ្ធវត្តយ៉ាងសន្ធឹកសន្ធាប់នោះ [...]