អេនសេឡូទី មិនរីករាយ ចំពោះលទ្ធផលស្មើជាមួយ បាសេឡូណា
គ្រូបង្វឹកក្រុម ប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) លោក កាឡូ អេនសេឡូទី (Carlo Ancelotti) បាននិយាយថា ក្រុមរបស់គាត់ចង់បានលទ្ធផលប្រសើរជាងនេះ ក្នុងការប្រកួត ឆែមពានលីក (Champions League) វគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ ជើងទី១ ក្នុងទឹកដីខ្លួនឯង ជាមួយនឹងក្រុម បាសេឡូណា (Barcelona)។
កីឡាករ ស្លាតាន អ៊ីប្រាហ៊ីម៉ូវីក របស់ក្រុម ប៉ារីស ហ្សិនជឺម៉ិន ជួបជាមួយកំពូលក្រុមបាល់ទាត់ បាសឺឡូណា។
ខ្សែប្រយុទ្ធស៊ុយអែត ស្លាតាន អ៊ីប្រាហ៊ីម៉ូវីក (Zlatan Ibrahimovic) បានរកគ្រាប់បាល់តាមបានស្មើ ១-១ បន្ទាប់ពីម្ចាស់ពានរង្វាន់បាលមាស លីយ៉ូនែល ម៉េស៊ី (Lionel Messi) រកគ្រាប់បាល់ឲ្យបាសេឡូណា នាំមុខមុននៅការប្រកួតវគ្គទី១។
ខណៈដែលការប្រកួតដល់ចុងម៉ោងទី២ ក្រុមអ្នកមានបុណ្យ ទទួលបានបាល់ពិន័យប៉េណាល់ទី [...]