Posts tagged as "Santé"

រថយន្ដ​គិលាន​សង្គ្រោះ​ដឹក​ទំនិញ៖ ហ៊ុន សែន ធ្វើ​អន្តរាគមន៍​ដើម្បី​អ្នក​ស្ដាប់​វិទ្យុ ABC

រថយន្ដ​គិលាន​សង្គ្រោះ​ដឹក​ទំនិញ៖ ហ៊ុន សែន ធ្វើ​អន្តរាគមន៍​ដើម្បី​អ្នក​ស្ដាប់​វិទ្យុ ABC

ដូចអត្ថបទ «ហ៊ុន សែន ដកតំណែងមន្ត្រីរដ្ឋ ដើម្បីយកចិត្តឯកជន» របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែល​បាន​ចេញផ្សាយ កាលពិម្សិលម៉ិញថា នោះគឺជាការដកដំណែង​​ប្រធានមន្ទីរសុខាភិបាល​រាជធានី ដ៏​ប្រទាំង​ប្រទើសមួយ ពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា ដោយហេតុថាមន្ត្រីលេខាធិការដ្ឋាន ដែលស្ថិត​ក្រោម​បង្គាប់ របស់​មន្ទីរ​សុខាភិបាលរាជធានី បានធ្វើការឃាត់រថយន្ដគិលានសង្គ្រោះបន្ទាន់មួយ របស់ស្ថានីយ៍​វិទ្យុ ABC ដែល​គ្មាន​ច្បាប់​អនុញ្ញាត និងដែលបែរជាត្រូវបាន យកទៅប្រើប្រាស់ដឹកទឹកត្របែក ដូចជា​រថយន្ដ​ដឹក​​ទំនិញ​ធម្មតា ដើម្បី​យក​ទៅ​ប្រគល់ ឲ្យអតិថិជនរបស់ខ្លួនទៅវិញ។ ចំណាត់ការនោះ បានបង្ក​ចំងល់​ដល់​​មតិ​សាធារណ​ជន ឲ្យ​​ចោទ​​សួរ​​ឡើង​ថា តើវាជាផ្នែកមួយ នៃយុទ្ធនាការធ្វើ​«ប្រជាភិថុតិ»​របស់​លោក ហ៊ុន សែន ឬ?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន [...]

ហ៊ុន សែន ដក​តំណែង​មន្ត្រី​រដ្ឋ ដើម្បី​យក​ចិត្ត​ឯកជន?

ហ៊ុន សែន ដក​តំណែង​មន្ត្រី​រដ្ឋ ដើម្បី​យក​ចិត្ត​ឯកជន?

ពិតហើយ សកម្មភាពមនុស្សធម៌ មិនមែនជាសកម្មភាពផ្ដាច់មុខ របស់នរណាម្នាក់ឡើយ។ ប៉ុន្តែការជួយ​សង្គ្រោះ​ផ្នែក​សុខភាព វាគួរតែជាតួនាទីរបស់មន្ត្រីជំនាញ និងអាចនិយាយបានថា ជាការទទួលខុសត្រូវ របស់​រដ្ឋ និង​​រដ្ឋាភិបាល។ តែសម្រាប់លោក ហ៊ុន សែន ទំនងជាមិនគិតដូច្នេះទេ។

រថយន្ដសង្គ្រោះមួយគ្រឿង របស់ស្ថានីយ៍វិទ្យុ ABC ស្ថិតក្រោមការគ្រប់គ្រង របស់លោកអាចារ្យ «A» ដែល​ត្រូវ​បាន​មន្ត្រីមន្ទីរសុខាភិបាលរាជធានី រឹបអូស ក្រោមមូលហេតុមួយចំនួននោះ ត្រូវបានលោក ហ៊ុន សែន បញ្ជា​នៅ​​ព្រឹក​ថ្ងៃទី១៣ ខែសីហានេះ ឲ្យសងទៅម្ចាស់ដើមវិញ។ បញ្ជាលោក ហ៊ុន សែន មិនបញ្ចប់ត្រឹមហ្នឹងទេ តែ​នាយក​រដ្ឋមន្ត្រី​កម្ពុជាបានបញ្ជា ឲ្យដកលោក សុខ សុគន្ធ ឲ្យចេញពីតំណែង ជាប្រធានមន្ទីរ​សុខាភិបាល​រាជធានី​​ភ្នំពេញ​​នោះ​​ទៀត។ នេះ បើតាមការសេចក្ដី​រាយការណ៍ របស់បណ្ដាញព័ត៌មានក្នុងស្រុក ជា​ពិសេស​សារព័ត៌មាន ដែលស្និតនឹងគណបក្សកាន់អំណាច។

សេចក្ដីរាយការណ៍នោះ [...]

ចាប់​​ខ្លួន​ជាង​​២០០នាក់ ក្នុង​រឿង​​អាស្រូវ​​លក់​​វ៉ាក់​សាំង​​ហួស​​​កាល​​កំណត់​​នៅ​​ចិន

ចាប់​​ខ្លួន​ជាង​​២០០នាក់ ក្នុង​រឿង​​អាស្រូវ​​លក់​​វ៉ាក់​សាំង​​ហួស​​​កាល​​កំណត់​​នៅ​​ចិន

ការរកឃើញ ពីចរាចរណ៍ ផ្ទុក និងលក់ថ្នាំវ៉ាក់ស៊ាំង ដែលហួសកាលកំណត់ ដ៏ច្រើនលើសលប់ បានបង្ក​ឲ្យ​មាន​កំហឹង យ៉ាងខ្លាំងក្លា ពីសំណាក់សាធារណមតិចិន។ បើគិតជាទឹកប្រាក់វិញ ថ្នាំវ៉ាក់សាំង​ដែល​ហួស​កាល​ទាំង​នេះ បានបង្កើតចំណូល ឲ្យក្រុមអ្នកជួយថ្នាំ រហូតរាប់សិបលានដុល្លារ។

ក្រៅពីជនសង្ស័យ ចំនួន២០២ ដែលត្រូវបានឃាត់ខ្លួន នៅមានមន្ត្រីក្របខណ្ឌ និងអ្នកទទួលខុសត្រូវ ចំនួន​៣៥៧នាក់​ផ្សេងទៀត ត្រូវបានដាក់ទណ្ឌកម្ម នៅក្នុងរឿងអាស្រូវនេះ។ មួយចំនួនពីក្នុងនោះ ត្រូវបាន​ដាក់​បញ្ឈរ​ជើង ឬបន្ថយបុណ្យស័ក្ដិ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋាភិបាលចិន ដែល​បាន​បង្ហោះ​ឲ្យ​ដឹង នៅ​លើ​គេហទំព័រ​ផ្លូវការរបស់ខ្លួន។

សាធារណមតិចិន បានលើកឡើងពីមេរៀន ក្នុងរយៈកាលជាងមួយឆ្នាំមុន ដែលអាជ្ញាធរចិនកុម្មុយនីស មិន​បានយកមកធ្វើការរៀនសូត្រ ឬអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនឡើយ។ ពួកគេរំលឹក ពីករណីមួយកាលពី​ឆ្នាំ២០១៤ ដែលជនសង្ស័យ​ពីរនាក់ មានម្ដាយ [...]

ជាប់​ទោស​និង​ហាម​ធ្វើ​ជា​គ្រូពេទ្យ ព្រោះ​លួច​​ថត​រូប​«លិង្គ»​អ្នក​ជំងឺ

ជាប់​ទោស​និង​ហាម​ធ្វើ​ជា​គ្រូពេទ្យ ព្រោះ​លួច​​ថត​រូប​«លិង្គ»​អ្នក​ជំងឺ

ហេតការណ៍បានកើតឡើង តាំងពីឆ្នាំ២០១៤ នៅក្នុងរដ្ឋញ៉ូយក សហរដ្ឋអាមេរិក។ ប៉ុន្តែតុលាការ​ទើប​នឹង​កាត់​សេចក្ដី ដាក់ពន្ធនាគារស្ត្រីជាប់ចោទ ដោយការព្យួរទោស នៅចុងខែមីនាកន្លងមកនេះ នៅក្នុងសំនុំ​រឿង​មួយ ដែល​រក​ការ​ពន្យល់​សឹងតែមិនបាន។

មិនយល់ ព្រោះគេមិនដឹងថា តើស្ត្រីគិលានុបដ្ឋាករូបនោះ គិតឃើញយ៉ាងដូចម្ដេច ទើបបានជាទៅលួច​ថតរូប «លិង្គ» របស់អ្នកជំងឺម្នាក់ ដែលស្ថិតក្រោយការថែរក្សាព្យាបាល​របស់ខ្លួន មុននឹងយករូបថតនេះ ទៅ​បន្ត​ចែក​ចាយ ទៅឲ្យមិត្តភ័ក្រខ្លួនដទៃទៀត។

សារព័ត៌មានអាមេរិក «Washington Post» បានរៀបរាប់រឿងនេះឡើងវិញថា នាង «Kirsten Johnson» អាយុ​២៧ឆ្នាំ (អាយុ២៥ឆ្នាំ នៅឆ្នាំ២០១៤) បានឆ្លៀតឱកាស ពេលអ្នកជំងឺសន្លប់មិនដឹងខ្លួន ដើម្បី​ធ្វើ​សកម្មភាព​ដ៏​អាស្រូវ។ ក្រោយពីបានឃើញរូបថត ដែលត្រូវបានចែករំលែក ជាបន្តបន្ទាប់មកនោះ បុគ្គលិកនៅ​ក្នុង​មន្ទីរពេទ្យ «Upstate University Hospital» បានរាយការណ៍ប្រាប់នគរបាល [...]

ទារក​ម្នាក់​នេះ ចាប់​កំណើត​មក​បេះដូង​នៅ​«ក្រៅ​ខ្លួន»

កាលពីដើមសប្ដាហ៍នេះ ក្នុងខេត្ត «Xianyang Shaanxi» នៃប្រទេសចិន ទារកមួយរូប បានចេញ​ពីពោះ​ម្ដាយ ជាមួយនឹងបេះដូង នៅក្រៅខ្លួន។ វីដេអូខាងលើនេះ បង្ហាញឲ្យឃើញថា បេះដូងរបស់ទារក ដែលនៅ​ក្រៅ​ដើម​ទ្រូង កំពុងលោតភ្លិបភ្លែតៗ។

ការចាប់ទម្រង់ខុសធម្មតានេះ បណ្ដាលមកពីអាការៈរោគម្យ៉ាង ហៅតាមភាសាបារាំង «thoraco-abdominal (pentalogie de Cantrell)» ដែលធ្វើឲ្យបេះដូង មិននៅនឹងកន្លែងធម្មតា ដូចមនុស្សម្នាទូទៅ។ មិនត្រឹម​តែ​បេះដូង​ទេ តែទារក ដែលមានអាការៈរោគនេះ​នៅក្នុងខ្លួន អាចនឹងមាន​ការចាប់ទម្រង់ខុសប្រក្រតី នៅ​លើ​អវៈយវៈ​ផ្សេង​ទៀត។

បើតាមឯកសារ របស់អង្គការសុខភាពពិភពលោក បានអះអាងថា ទារកម្នាក់ ពីក្នុងចំណោមមួយលាន​នាក់​ក្នុង​លោក បានរងគ្រោះព្រោះជំងឺខាងលើ៕



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...