Posts tagged as "Santé"

៩ចំណុច ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​រស់​នៅ​បាន​​យូរ​អង្វែង

៩ចំណុច ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​អ្នក​រស់​នៅ​បាន​​យូរ​អង្វែង

តាមការសិក្សានាពេលថ្មីៗនេះ បានបង្ហាញថា ឥរិយាបថមិនល្អ៤យ៉ាង៖ ការជក់បារី ទទួលទានសារធាតុស្រវឹង មិន​បាន​ហាត់ប្រាណ និងការញ៉ាំបន្លែផ្លែឈឺមិនគ្រប់គ្រាន់ អាចធ្វើឲ្យអ្នកឆាប់ស្លាប់ និងអាចកាត់បន្ថយ អាយុអ្នកដល់​ទៅ​១២ឆ្នាំ។ ដូច្នេះ អ្នកគ្រាន់តែធ្វើការផ្លាស់ប្តូរ ក្នុងការរស់នៅរបស់អ្នកបន្តិចបន្តួចប៉ុណ្ណោះ នោះវានឹងអាចជួយអ្នក ឲ្យរស់នៅបានយូរ​អង្វែង។

អ្នកអាចធ្វើអ្វីៗ ដើម្បីជៀសវាងរឿងទាំងនេះ និងកែលំអរ ឥរិយាបថមិនល្អរបស់អ្នកបាន។ អនុវត្តន៏តាមទម្លាប់ទាំង៩នេះ ដើម្បីឲ្យរាង្គកាយរបស់អ្នកស្អាត អ្នកមានអារម្មណ៏ថាក្មេង និងជួយអ្នកឲ្យរស់នៅបានយូរ។

១. កុំទទួលទានលើសកំរិត៖
បើអ្នកចង់រស់នៅបាន ១០០ឆ្នាំ អ្នកគួរតែកាត់បន្ថយអាហារនៅលើចានរបស់អ្នកខ្លះៗ ជារឿងល្អ។ តាមការសិក្សាបង្ហាញថា [...]

អូស្ត្រាលី៖ យុវជន​អាយុ​២៥ឆ្នាំ​អស់​ធ្មេញ ដោយ​ផឹក​សូដា​ផ្អែម​ច្រើន​ជ្រុល

អូស្ត្រាលី៖ យុវជន​អាយុ​២៥ឆ្នាំ​អស់​ធ្មេញ ដោយ​ផឹក​សូដា​ផ្អែម​ច្រើន​ជ្រុល

សុខភាព៖ ជាកុសលល្អ ដែលវេជ្ជសាស្ត្រក្នុងសម័យនេះ អនុញ្ញាតអោយនាយ អាចពាក់ធ្មេញសិប្បនិមិត្តបាន។


យុវជន វីល្លៀម កេណេវែល និងធ្មេញសិប្បនិមិត្តរបស់នាយ។

ទើបតែមានអាយុ ២៥ឆ្នាំប៉ុណ្ណោះ តែយុវជនកម្លាំងពេញម្នាក់នេះ អស់ធ្មេញពីមាត់រលីងទៅហើយ។ វីល្លៀម កេណេវែល (William Kennewell) ជនជាតិអូស្ត្រាលី ធ្លាប់បានផឹកទឹកសូដា ពី៦ទៅ៨លីត្រក្នុងមួយថ្ងៃ ក្នុងរយះពេល៣ឆ្នាំ ហើយបាន​ធ្វើអោយនាយជ្រុះធ្មេញអស់ ដោយដាក់ជំនួសនៅថ្ងៃនេះ នូវធ្មេញសិប្បនិមិត្តវិញ។ នេះជាការអោយដឹងរបស់ សារព័ត៌មាន​ប្រចាំថ្ងៃ អាឌឺឡេដ ណាវ [...]

តើរបបអាហាររបស់អ្នក អាច​ប៉ះ​ពាល់​ដល់​ដំណេក​អ្នក​ដោយ​របៀប​ណា?

តើរបបអាហាររបស់អ្នក អាច​ប៉ះ​ពាល់​ដល់​ដំណេក​អ្នក​ដោយ​របៀប​ណា?

ទំលាប់នៃការគេងមិនគ្រប់គ្រាន់ អាចនាំឲ្យយើងមានការបរិភោគច្រើន។ តើរបបអាហារទាំងនោះ អាចជួយរក្សាដំណេក​យើងនៅពេលយប់បានដែរទេ?


តើអ្នកត្រូវការដំណេករបៀបណា?

ការគេងគ្រប់គ្រាន់ និងបរិភោគបានត្រឹមត្រូវ គឺជាឥរិយាបទមួយដ៏ល្អ សំរាប់សុខភាព។ ការរក្សាតុល្យភាពរបបអាហារ គឺ​ជាមធ្យោបាយមួយ ដែលល្អបំផុតសំរាប់ថែទាំទំងន់ និងសុខភាពរបស់យើង។ ជាទូទៅការគេងចន្លោះពី ៧ទៅ ៨ម៉ោង ក្នុង​មួយយប់ អាចធ្វើឲ្យសុខភាពល្អប្រសើ។ ការសិក្សារពីអតីតកាល បានរកឃើញថា កង្វះនៃការគេង អាចនាំឲ្យមានការ​បរិភោគច្រើន តែមានតិចណាស់ដែលដឹងថា របបអាហារទាំងនោះអាចប៉ះពាល់ដល់ដំណេករបៀប ណា។

ក្រុមអ្នកស្រាវជ្រាវមកពីសាលាវិជ្ជាសាស្ត្រផិរេលមេន (Perelman) នៃសាកលវិទ្យាល័យ ផិនស៊ីលវ៉ានា (Pennsylvania, សាកលវិទ្យាល័យដែលចំណាស់ជាងគេមួយ នៅសហរដ្ឋ [...]

ពិធីថ្វាយព្រះភ្លើង-សុខភាព៖ ពលរដ្ឋ​១៩១១៧​នាក់​ទទួល​ថ្នាំ ១០៧នាក់​សំរាក​ក្នុង​ស្តង់

ពិធីថ្វាយព្រះភ្លើង-សុខភាព៖ ពលរដ្ឋ​១៩១១៧​នាក់​ទទួល​ថ្នាំ ១០៧នាក់​សំរាក​ក្នុង​ស្តង់

ចាប់តាំងពីថ្ងៃទីមួយ ដែលជាថ្ងៃដង្ហែព្រះរាជសព ព្រះរាជបរមរតនកោដ្ឋ រហូតមកដល់ថ្ងៃថ្វាយព្រះភ្លើង មានការចូលរួម​រំលែកព្រះមរណៈទុក្ខ ពីប្រជាពលរដ្ឋជាច្រើនរាប់ម៉ឹននាក់។ ដើម្បីសុវត្តិភាពសុខភាព របស់ប្រជាពលរដ្ឋ ក៏ដូចជា​ថ្នាក់​ដឹកនាំ ក្រសួងសុខាភិបាល​បានរៀបចំ«​ផែនគោលដៅ»ចំនួនបួនកន្លែង ដែលផែន ទីមួយតាំងគោលដៅសម្រាប់​ព្រះរាជ​ពិធីដង្ហែរ ទីពីសម្រាប់ដម្កល់និងថ្វាយព្រះភ្លីង ទីបីរៀបតង់សុភាព និងទីបួនទីតាំងសង្គ្រោះបន្ទាន់។


រថយន្ដសង្គ្រោះបន្ទាន់ នាព្រះរាជពិធីដង្ហែ និងថ្វាយព្រះភ្លើងសម្ដេចព្រះនរោត្ដម សីហនុ។ MONOROOM.info Photo/ O.Vary

លោក សាស្រ្តាចារ្យរង សុង សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូថា ក្រុមការងាររបស់លោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...