បារាំងទម្លាក់គ្រាប់បែក វាយបកលើបញ្ជាការដ្ឋាន ISIS នៅស៊ីរី
យន្ដហោះប្រម៉ាញ់លើអាកាស របស់បារាំង ១០គ្រឿង បានចេញធ្វើប្រតិបត្តិការវាយបក ដោយទម្លាក់គ្រាប់បែក ប្រមាណជា២០គ្រាប់ ទៅលើបញ្ជាការដ្ឋាន នៃក្រុមរដ្ឋអ៊ីស្លាម ក្នុងក្រុង រ៉ាកា (Raqa) ភាគខាងជើង នៃប្រទេសស៊ីរី កាលពីថ្ងៃយប់អាទិត្យនេះ។ ការវាយបក ដែលជាចម្លើយរបស់បារាំង ទៅនឹងអំពើភេរវកម្មនៅរដ្ឋធានីប៉ារីស កាលពីថ្ងៃសុក្រមុននេះ បានកំទេចចោល នូវទីបញ្ជាការធំ និងកន្លែងហ្វឹកហាត់ របស់ក្រុមរដ្ឋអ៊ីស្លាម។ នេះបើតាមការអះអាងឲ្យដឹង របស់ក្រសួងការពារជាតិបារាំង។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ចេញផ្សាយដោយក្រសួងការពារជាតិបារាំង បានឲ្យដឹងថា៖ «ចំណុចសំខាន់ទីមួយ ដែលត្រូវបានកំទេចនោះ ត្រូវបានប្រើប្រាស់ ដោយក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់បារាំងហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ជាទីបញ្ជាការធំ ដែលជាកន្លែង ស្វែងរកយុទ្ធជនស្ម័គ្រប្រយុទ្ធ របស់ព្រះអាឡាហ៍ថ្មីៗ និងជាកន្លែងផ្ទុកអាវុធ និងគ្រាប់។ [...]