Posts tagged as "Hun Mana"

នៅ​ចំពោះ​ការ​រិះគន់ ក្រុុមហ៊ុន​ទឹក​បរិសុទ្ធ​ត្រៀម​បក​ស្រាយ​រឿង​«អំណោយ​មឈូស»

នៅ​ចំពោះ​ការ​រិះគន់ ក្រុុមហ៊ុន​ទឹក​បរិសុទ្ធ​ត្រៀម​បក​ស្រាយ​រឿង​«អំណោយ​មឈូស»

ទិដ្ឋភាពនៃការចែកអំណោយ ជាក្ដារមឈូស ជាមួយនិង​សម្ភារ​ប្រើប្រាស់ គ្រឿង​ឧបភោគ​បរិភោគ ទៅដល់ជនជរាជាច្រើនរូប ពីសំណាក់ក្រុមហ៊ុនទឹកបរិសុទ្ធ វីតាល់ នៅក្នុងស្រុកបល្ល័ង្គ ខេត្តកំពង់ធំ បានបង្កឲ្យមានព្យុះ នៃការរិះគន់នៅពាសពេញបណ្ដាញសង្គម។ នោះ គឺរូបថតជាច្រើនសន្លឹក ត្រូវបានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន ផ្សព្វផ្សាយនៅព្រឹកថ្ងៃទី៥ ខែមករានេះ មុននឹងរូបថតដ៏សែនកម្រ ត្រូវបានយកទៅចែករំលែកបន្ត យ៉ាងព្រោងព្រាត។ 

នៅចំពោះហេតុការណ៍នេះ មន្ត្រីមួយរូបពីក្រុមហ៊ុនទឹកបរិសុទ្ធ បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រុមហ៊ុនកំពុងត្រៀមចេញមកបកស្រាយ ជាផ្លូវការនៅពេលខាងមុខនេះ។ មន្ត្រីរូបនោះ បានបញ្ជាក់ថា ការចែកអំណោយ ដែលមានទាំងក្ដារមឈូសនោះ មិនមែនជារឿងអាក្រក់ និងការប្រមាណជីវិត ដល់មនុស្សចាស់ជរា ដូចការលើកឡើង របស់​អ្នកលេងហ្វេសប៊ុក នោះទេ។

ចំណែកសមាជិកម្នាក់ទៀត របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួម [...]

បែក​ធ្លាយ​រូប​ថត ហ៊ុន ម៉ាណា ឱប​បង​ថ្លៃ នេត សាវឿន

បែក​ធ្លាយ​រូប​ថត ហ៊ុន ម៉ាណា ឱប​បង​ថ្លៃ នេត សាវឿន

បន្ទាប់ពីបានទម្លាយ នូវរូបភាព និងឯកសារជាច្រើន ទាក់ទងនឹងក្រុមគ្រួសារត្រកូលហ៊ុន ក្នុងពេលកន្លងមកនោះ ទំព័រហ្វេសប៊ុកមួយ ដាក់ឈ្មោះ «ធ្លាយហើយ» បានបង្ហោះនៅថ្ងៃនេះ នូវរូបថតមួយចំនួនទៀត បង្ហាញពីភាពស្និតស្នាល ដ៏ផ្អែមល្ហែម រវាងកូនស្រី អាយុ៣៧ឆ្នាំ និងក្មួយថ្លៃ អាយុ៦១ឆ្នាំ របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន។

នោះគឺជារូបថត ទាំង៥សន្លឹក របស់អ្នកស្រី ហ៊ុន ម៉ាណា និងលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលត្រូវជាបងថ្លៃជីដូនមួយ របស់អ្នកស្រី នៅក្នុងបន្ទប់មួយ។ ទំព័រ«ធ្លាយហើយ»នោះ បានសរសេរ អមជាមួយរូបថតទាំងនេះថា៖ «ទំព័រទី៣៩: បងថ្លៃប្អូនថ្លៃចម្លែក។ នេត សាវឿន និង ហ៊ុន [...]

ហ៊ុន សែន តែង​តាំង​កូន​ប្រុស-​ស្រី​លោក ជា​អនុ​ប្រធាន​គណៈ​កម្មការ​«អន្តរ​ក្រសួង»​រៀបចំ​បុណ្យ

ហ៊ុន សែន តែង​តាំង​កូន​ប្រុស-​ស្រី​លោក ជា​អនុ​ប្រធាន​គណៈ​កម្មការ​«អន្តរ​ក្រសួង»​រៀបចំ​បុណ្យ

នៅពេលនេះ ពាក្យថា«អន្តរក្រសួង» បានសេចក្ដីថា ជា«ក្រសួង + ក្រសួង +  ... + ក្រុមហ៊ុនឯកជន»។ នេះ បើតាមបញ្ជីឈ្មោះមន្ត្រី ទាំង២៨នាក់ មកពីស្ថាប័នចម្រុះ ដែលត្រូវបានចាត់តាំងឡើង ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីបង្កើតគណៈកម្មការ«អន្តរក្រសួង»មួយ សម្រាប់រៀបចំពិធីបុណ្យអបអរសាទរ ការបញ្ជូល តំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

គណៈកម្មការអន្តរក្រសួងមួយនេះ ត្រូវបានបង្កើតឡើង នៅយប់ថ្ងៃទី១២ ខែកក្កដានេះ ដោយមានលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្ដ្រីស្ដីទី ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី ជាប្រធាន ខណៈលោក ឈិន កេតនា អគ្គលេខាធិការ នៃគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ ដែលជាសេនាធិការជំនាញរបស់រដ្ឋ ទទួលបន្ទុក ខាងការរៀបចំកម្មវិធីបុណ្យជាតិធំៗនោះ ទទួលថានៈបានត្រឹម តែជាសមាជិកប៉ុណ្ណោះ។

បន្ទាប់មក គេឃើញមានកូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...