ស្ដេចបាល់ទាត់ ប៉ឺឡេ កោតសរសើរ អ៊ឹមបាប៉េ ខ្សែប្រយុទ្ធបារាំង
កីឡាករបារាំង គីលីយ៉ាន អ៊ឹមបាប៉េ (Kylian Mbappé) ដែលមានអាយុ ១៩ឆ្នាំ និង ៦ខែ គឺជាកីឡាករវ័យក្មេងជាងគេបំផុត ដែលរកគ្រាប់បាល់បានច្រើនតែឯង នៅក្នុងការប្រកួតមួយ នៃបាល់ទាត់ពិភពលោក រាប់ចាប់តាំងពីស្ដេចបាល់ទាត់ ប៉ឺឡេ (Pelé) ក្នុងឆ្នាំ១៩៥៨ ដែលកាលនោះ កីឡាករ ប៉ឺឡេ ដែលទើបមានអាយុ ១៧ឆ្នាំ និង៨ខែ របស់ក្រុមប្រេស៊ីល បានរកគ្រាប់បាល់ បានបីគ្រាប់តែឯង ទល់នឹងក្រុមជម្រើសជាតិ ស៊ុយអែត (៥-២)។
ក្នុងការប្រកួត នៃវគ្គ១ភាគ៨ផ្ដាច់ព្រ័ត្រ រវាងក្រុមជម្រើសជាតិ បារាំង ទល់នឹងក្រុម អាហ្សង់ទីន នាល្ងាចថ្ងៃទី៣០ ខែមិថុនានេះ កីឡាករជើងរន្ទះ គីលីយ៉ាន អ៊ឹមបាប៉េ រកគ្រាប់បាល់បានពីរគ្រាប់តែឯង (នៅនាទីទី ៦៤ និងទី៦៨) និងបង្កឲ្យមានបាល់ពិន័យ ចំងាយ១១ម៉ត្រ នៅនាទីទី ១៣ ដែលទាត់បញ្ចូលទី ដោយកីឡាករ អង់ទ័ន គ្រីស្មាន (Antoine Griezmann) ខ្សែប្រយុទ្ធមួយរូបទៀត របស់ក្រុមបារាំង។
នៅក្នុងកិច្ចសម្ភាសមួយ ជាមួយទូរទស្សន៍បារាំង កីឡាករ [...]