ហ៊ីឡារី គ្លីនតុន ប្រកាសឡើងសៃវៀន ដណ្ដើមតំណែង«ប្រធានាធិបតី»
សមាជិកគណបក្សប្រជាធិបតេយ្យ អ្នកស្រី ហ៊ីឡារី គ្លីនតុន បានប្រកាសជាផ្លូវការហើយ នៅក្នុងវីដេអូមួយផ្សាយ នៅលើ គេហទំព័រផ្ទាល់ខ្លួនរបស់អ្នកស្រី ស្ដីពីបេក្ខនារីរបស់អ្នកស្រី ដើម្បីឈានទៅដណ្ដើមដំណែង ជាប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៦ខាងមុខនេះ បន្តពីលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីចប់អាណត្តិ ដែលចេញពីគណបក្សតែមួយដែរនោះ។
សេចក្ដីប្រកាសរបស់អ្នកស្រី ជាការប៉ុនប៉ង ឈានដណ្ដើមតំណែងនេះ ជាលើកទីពីរ បន្ទាប់ពីអ្នកស្រីបានទទួលសម្លេងគាំទ្រ ចាញ់លោក បារ៉ាក់ អូបាម៉ា កាលពីពេលបោះឆ្នោតជំហានដំបូង នៅក្នុងការជ្រើសរើសបេក្ខភាព ពីគណបក្សប្រជាធិបតេយ្យនោះ។ ប្រសិនជាអ្នកស្រី មានវាសនាជាប់ទទួលបានតំណែងនេះមែននោះ អ្នកស្រីនឹងក្លាយ ជាប្រធានាធិបតីអាមេរិកដំបូងគេ នៅក្នុងប្រវត្តិសាស្ត្រ នៃប្រទេសមហាអំណាចមួយនេះ ដែលមានភេទជាស្រី។
នៅក្នុងវីដេអូ ដែលបានបោះជំហាន ក្នុងការធ្វើយុទ្ធនាការ រកសម្លេងគាំទ្រ (ជំហានទីមួយ [...]