រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ប្រៀបប្រធានាធិបតី ត្រាំ ទៅនឹង«សត្វឆ្កែ»
ប្រមុខការទូត របស់ប្រទេសកូរ៉េកុម្មុយនីស្ដ បានប្រៀបធៀបការគម្រាមខ្លាំងៗ របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអង្គារកន្លងមកនេះ ក្នុងមហាសន្នីបាតអង្គការសហប្រជាជាតិ ទៅនឹង«សត្វឆ្កែព្រុស»។ លោកបានឲ្យដឹងថា ការគម្រាមរបស់ប្រធានាធិបតីអាមេរិក នឹងមិនធ្វើឲ្យកូរ៉េខាងជើង ភិតភ័យអ្វីឡើយ។
លោក ដូណាល់ ត្រាំ បានយកឱកាស នៃការថ្លែងរបស់លោក ជាលើកដំបូង នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដើម្បីធ្វើការព្រមាន ទៅកាន់ «បច្ចាមិត្រ»ទាំងឡាយ ជាពិសេសប្រទេសកូរ៉េខាងជើង ដោយហៅមេដឹកនាំប្រទេសកុម្មុយនីស្ដមួយនេះ ថាជា«បុរសគ្រាប់ផ្លោង» ដែលកំពុងបោះជំហាន ចូលក្នុង«បេសកកម្មអត្តឃាត»មួយ។
ប្រធានាធិបតីអាមេរិក បានថ្លែងថា៖ «សហរដ្ឋអាមេរិក មានកម្លាំងសព្វគ្រប់បែបយ៉ាង និងមានការអត់ធ្មត់ជាទីបំផុត។ តែបើគេរុញសហរដ្ឋអាមេរិក ឲ្យចាំបាច់ធ្វើការការពារខ្លួន និងសម្ព័ន្ធមិត្តរបស់ខ្លួននោះ [...]