បេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកថ្មី ធ្លាប់អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា វិលមករក«លទ្ធិប្រជាធិបតេយ្យ»វិញ
តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក លោក ផាទ្រីក មរហ្វី (W. Patrick Murphy) កំពុងស្ថិតលើក្រដាសតែងតាំង របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដើម្បីក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំកម្ពុជា ដោយត្រូវរងចាំ ការផ្ដល់ភ្លើងខៀវ ពីសំណាក់ព្រឹទ្ធសភាអាមេរិក ជាមុនសិន។ នៅក្នុងអំឡុងពេល នៃការរង់ចាំនេះ ប្រតិកម្មជាច្រើន បានធ្លាក់ចុះមកបន្តបន្ទាប់គ្នា ខណៈលោក មរហ្វី ធ្លាប់រិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ពីការដើរថយក្រោយ នៃលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីប្រធានគណបក្សប្រឆាំង ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ និងគណបក្សប្រឆាំង ត្រូវបានរំលាយនោះ។
លោក វីល្លៀម ហេដត៍ (William A. Heidt) [...]