មន្ដ្រីទាំង៥រូប ត្រូវបានតុលាការដោះលែង នៅល្ងាចនេះ
មន្ត្រីតុលាការបានប្រកាសនៅល្ងាចនេះ ថាមន្ត្រីរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ចំនួន៤រូប និងមន្ត្រី គ.ជ.ជ ១រូប ត្រូវបានតុលាការចេញដីកា ឲ្យដោះលែងពួកគេឱ្យនៅក្រៅឃុំ នៅថ្ងៃទី២៩ ខែមិថុនានេះ។
ដំណឹងនៃការដោះលែងនេះ ក៏ត្រូវបានមេធាវីការពារក្ដី ឲ្យអ្នកទាំងប្រាំរូប បញ្ជាក់នៅមុននេះបន្តិចដែរ និងបានអះអាងថា ពួកគេបានចាកចេញ ពីពន្ធនាគារហើយ។ មេធាវីបានពន្យល់ថា ការដោះលែងពួកគេ បានធ្វើឡើង បន្ទាប់ពីចៅក្រមស៊ើបសួរ បានប្រកាសបិទការស៊ើបសួរ កាលពីប៉ុន្មានថ្ងៃមុន។
ស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុកមួយ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ «ចៅក្រមបានចេញដីកាដោះលែងពួកគេទាំង៥នាក់ ហើយការដោះលែង អាចនឹងធ្វើឡើងនៅថ្ងៃនេះ»។
មន្ត្រីសមាគមអាដហុកទាំងបួននាក់ រួមមានលោក នី សុខា - លោក យី សុខសាន្ត - លោក ណៃ រ៉ង់ដា និងអ្នកស្រី លឹម មុន្នី។ អ្នកទាំងបួននាក់ [...]