ហ៊ុន សែន បានស្នើ កឹម សុខា ឲ្យធ្វើបក្សប្រហារទម្លាក់ សម រង្ស៊ី?
អ្នកសារព័ត៌មាន របស់វិទ្យុសម្លេងអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ បានបង្ហើបពីព័ត៌មាននេះ ដោយស្រង់ប្រភពពីអ្នកប្រើប្រាស់បណ្ដាញសង្គម ហើយប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ខ្លួនលោក ក៏និយាយថា លោកបានទទួលព័ត៌មាននេះដូចគ្នា តែលោកមិនធ្វើការអះអាង ថាជាការពិត ឬយ៉ាងណានោះទេ។
លោក ច័ន្ទបុត្រ បានឲ្យដឹងថា អ្នកប្រើប្រាស់ហ្វេសប៊ុក បានបញ្ជូនសារមកប្រាប់លោក ថានៅមុនការបង្ហោះខ្សែអាត់សម្លេងជាច្រើន ដែលសារព័ត៌មានជាច្រើន បានចោទប្រកាន់ជាសម្លេងរបស់លោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធានស្ដីទី) គណបក្សសង្គ្រោះជាតិ និងស្ត្រីធ្វើសក់មួយរូប ឈ្មោះ ខុម ចាន់តារាទី ហៅស្រីមុំនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅលោក កឹម សុខា ឲ្យធ្វើ«បក្សប្រហារ» ដោយប្រកាសខ្លួន ឡើងធ្វើជាប្រធានគណបក្ស និងទាត់លោក សម រង្ស៊ី ចោល។ ប៉ុន្តែដោយសារលោក កឹម សុខា មិនព្រម [...]