1/4 Champions League៖ ក្រុមបាសឺឡូន មកប៉ារីស លត់ក្រុមម្ចាស់ផ្ទះ ៣-១
ក្រុមប៉ារីស (Paris Saint-Germain) ដែលគេបានចាត់ទុកថា ជាវីរបុរស បន្ទាប់បានឈ្នះក្រុមឆែលស៊ី (Chelsea) របស់អង់គ្លេស បានឡើងមកប៉ះជាមួយនឹង ក្រុមអ្នកមានបុណ្យ បាសឺឡូន (Barcelone) នៅក្នុងវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ សម្ព័ន្ធជើងឯក អ៊ឺរ៉ុប កាលពីយប់ថ្ងៃទី១៥ ខែមេសា ម្សិលម៉ិញនេះ ប៉ុន្តែបានបាក់មុខយ៉ាងធ្ងន់ធ្ងរ ដោយត្រូវក្រុមបាសឺឡូន លត់ក្នុងពិន្ទុ ១-៣។
ពិន្ទុទាំងបីគ្រាប់៖ គ្រាប់ទីមួយ ត្រូវបាន ណីម៉ា (Neymar) តារាបាល់ទាត់ប្រេស៊ីល ទទួលបានបាល់ ពី លីយ៉ូនែល ម៉េស៊ី (Lionel Messi) ហើយបណ្ដើរទៅមុខប៉ុន្មានជំហាន ទើបទាត់បញ្ជូនចូលទី របស់ប៉ារីស រកគ្រាប់ទីមួយ នៅនាទីទី១៨ បានយ៉ាងងាយ។ ចំណែកឯគ្រាប់ទី២ (នាទី៦៧) និងទី៣ (នាទី៧៩) សុទ្ធតែជាថ្វីជើង របស់កីឡាករ ល្វីស៍ ស្វារ៉េស (Luis Suarez) ដែលត្រូវបានក្រុមអ្នកមានបុណ្យ ទិញពីក្រុម លីវៀភូល (Liverpool) របស់អង់គ្លេស កាលពីចុងរដូវកាលមុន។
[...]