យន្ដហោះបាត់ខ្លួន MH370 ត្រូវបានពង្រត់ទៅកាន់ទ្វីបទឹកកក អង់តាទីក?
មកដល់ពេលនេះ ការបាត់ខ្លួនរបស់យន្ដហោះ ប៊ូអីង (Boeing 777) មានរយៈពេលជិត១ឆ្នាំហើយ ប៉ុន្តែនៅតែគ្មានពន្លឺណាមួយ បង្ហាញថាយន្ដហោះ នៅទីណា ធ្លាក់ ឬផ្ទុះនៅលើអាកាសនោះដែរ។ សំនួរសួរថា តើយន្ដហោះដែលភ្ជាប់ជើងហោះហើរ MH370 ពីរដ្ឋធានី គូឡាឡំពួរ ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី៨ ខែមិនា ឆ្នាំ២០១៤ ជាមួយនឹងមនុស្ស២៣៩នាក់នោះ បានក្លាយជាអ្វីទៅហើយ?
បើតាមអ្នកជំនាញច្រើននាក់ ដែលបានធ្វើការវិភាគ ទៅលើទិន្និន័យផ្កាយរណប ថតពីដំណើរហោះហើរចុងក្រោយ របស់យន្ដហោះ MH370 ចំណុចជាច្រើន បានដាក់ការសង្ស័យកាន់តែខ្លាំងឡើងៗ ថាយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញមួយនេះ ប្រាកដជាត្រូវបាននរណាម្នាក់ នៅក្នុងបន្ទប់បើកយន្ដហោះ ចាប់ពង្រត់ទៅកាន់ទ្វីបទឹកកក អង់តាទីក។ ចំណុចសង្ស័យទាំងនេះ ត្រូវបានស្ថានីយទូរទស្សន៍ National Geographic របស់អាមេរិក យកមកលំអិត នៅក្នុងឯកសារមួយរបស់ខ្លួន [...]