ផ្អើលតវ៉ាទម្លាក់មេភូមិ អត់ចេះអក្សរ នៅប៉ោយប៉ែត
អ្នកភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើកាតវ៉ាយ៉ាងក្តៅគគុកមួយ នៅពីមុខសាលាសង្កាត់ប៉ោយប៉ែត ដើម្បីឲ្យអ្នកស្រី ហុក លឿម ដែលជាប្រធានភូមិព្រៃព្រិចនេះ ចុះចេញពីតំណែង។ នៅក្នុងការតវ៉ាខាងលើ មានប្រជាជនក្នុងភូមិ៥៨៩គ្រួសារ ដែលមានអ្នកចូលរួម ប្រមាណជាជាង៥០នាក់។ គ្រប់អ្នកតវ៉ាទាំងអស់ បានដាក់ពាក្យបណ្តឹងមួយ ទៅកាន់សង្កាត់ដែលនៅក្នុងមូលដ្ឋាននេះ ឲ្យជួយធ្វើអន្តរាគមន៍ ព្រោះពលរដ្ឋពិបាកក្នុងការរស់នៅ ស្ទើគ្រប់គ្រួសារ។
មេភូមិអត់ចេះអក្សរ
អ្នកស្រី តឿន វិត ដំណាងឲ្យអ្នកភូមិព្រៃព្រិច ដែលមានកាមិនសុខចិត្ត បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា គាត់និងអ្នកភូមិដ៏ទៃទៀត ធ្វើកាតតវ៉ានេះ ព្រោះមិនអាចទ្រាំរស់នៅទៀតបាន។ ទាំងការរកស៊ី និងកូនចៅរៀនសូត្រ មានការភិតភ័យ ជាពិសេស ពេលមានដំណើទៅណាកមកណាម្តងៗ ទៅទាំភ័យខ្លាច ព្រោះធ្លាប់មានការគំរាមកំហែង [...]