សួន សេរីរដ្ឋា និយាយពីអ្នកនយោបាយ«ឆ្កួត» ដែលតាំងខ្លួនជាអ្នកផ្ដល់ឱកាស
បន្ទាប់ពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ គឺបន្តសង្គ្រាមសំដី! លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានហៅអ្នកនយោបាយណា ដែលជេរប្រមាថ មើលងាយពលរដ្ឋ ដែលមិនបោះឆ្នោតឲ្យខ្លួន និងតាំងខ្លួនជាឪ ជាព្រះ... ថាជាអ្នកនយោបាយ «ឆ្កួត មិនគ្រប់ទឹក និងល្ងង់»។
ប្រធានគណបក្សរូបនេះ មិនបានលើកឡើង ឲ្យចំឈ្មោះរបស់អ្នកនយោបាយណាម្នាក់ទេ តែពាក្យសំដីរបស់លោក ត្រូវបានគេមើលឃើញថា លោកកំពុងសំដៅទៅរកលោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលទើបនឹងថ្លែងឡើង កាលពីម្សិលម៉ិញ ប្រហាក់ប្រហែលនឹងការអះអាងនេះ។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលហៅខ្លួនឯង ថា«បក្សជួង» និងគណបក្សអំណាចខ្មែរ មិនទទួលបានអសនៈណាមួយ នៅក្នុងចំណោមអសនៈឃុំសង្កាត់ ទាំង១៦៤៦ សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះទេ។ ប៉ុន្តែលទ្ធផល នៃការចាញ់ឆ្នោតដូច្នេះ ទំនងជាត្រូវលោក ខឹម វាសនា ពិបាកនឹងទទួលយក [...]