ប៉ូកបា ចំអកឲ្យអង់គ្លេស ជាមួយ «Football's coming home»
ខ្សែបម្រើបារាំង និងជាម្ចាស់គ្រាប់បាល់ ៣-១ ឲ្យក្រុមមាន់គករបស់ខ្លួន នៃការប្រកួតផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃអាទិត្យនេះ កីឡាករ ប៉ូល ប៉ូកបា (Paul Pogba) បានផ្ទុះក្ដីអំណរ នៅចំពោះជ័យជំនះ និងការដណ្ដើមមកកាន់ក្នុងដៃ នូវពានរង្វាន់ បាល់ទាត់ពិភពលោក ក្នុងឆ្នាំ២០១៨។ នៅលើបណ្ដាញសង្គម កីឡាករ ប៉ូកបា បានក្លាយ ជាតារាមួយដួង ដ៏មានប្រជាប្រិយ ដែលមានអ្នកតាមដានច្រើនលាននាក់ ជាមួយនឹងរូបថត និងវីដេអូ ដែលត្រូវបានកីឡាករ បង្ហោះភ្លាមៗ បង្ហាញពីសកម្មភាពផ្ទាល់ របស់កីឡាករ និងរបស់ក្រុមជម្រើសជាតិខ្លួន។
ហើយខាងក្រោមនេះ ជាវីដេអូផ្សាយផ្ទាល់មួយ នៅលើទំព័រអ៊ិនស្ដាហ្គាម របស់កីឡាករ ដែលគេបានស្ដាប់ឮ កីឡាករច្រៀងបទ «Football's coming home (មានសេចក្ដី ជាខេមរភាសាថា បាល់ទាត់វិលត្រឡប់ មកមាតុភូមិវិញហើយ - មាតុភូមិ ព្រោះអង់គ្លេសជាអ្នកបង្កើតបាល់ទាត់)»។ មួយឃ្លានេះ តែងត្រូវបានក្រុមអ្នកគាំទ្របាល់ទាត់ អង់គ្លេស យកមកច្រៀង [...]