Posts tagged as "Football"

ក្មេង​និង​គ្រូ​ទាំង១៣ មិន​អាច​ទៅ​មើល​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ នៃ​បាល់ទាត់​ពិភពលោកទេ

ក្មេង​និង​គ្រូ​ទាំង១៣ មិន​អាច​ទៅ​មើល​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ នៃ​បាល់ទាត់​ពិភពលោកទេ

កុមារទាំងអស់ និងគ្រូបង្វឹករបស់ពួកគេ ទាំង១៣នាក់ ដែលទើបនឹងត្រូវបានយកចេញ ជាបន្តបន្ទាប់ ក្នុងបីថ្ងៃជាប់គ្នា ពីរូងភ្នំ ថាំហ្លួង (Tham Luang) ស្ថិតនៅភាគខាងជើង ប្រទេសថៃ នឹងមិនអាចឆ្លើយតប ជាវិជ្ជមាន ទៅនឹងការអញ្ជើញ របស់សហព័ន្ធបាល់ទាត់ពិភពលោក (Fifa) ដើម្បីអនុញ្ញាតឲ្យពួកគេ អាចទស្សនាដោយផ្ទាល់ភ្នែក នូវការប្រកួតផ្ដាច់ព្រ័ត្រ នៃបាល់ទាត់ពិភពលោក នៅថ្ងៃទី១៥ ខែកក្កដា ខាងមុខ ក្នុងប្រទេសរ៉ុស្ស៊ី នោះទេ។ នេះ បើតាមការអះអាង របស់ក្រុមគ្រូពេទ្យ នៅថ្ងៃអង្គារនេះ។

លោក «Thongchai Lertwilairatanapong» អ្នកទទួលខុសត្រូវម្នាក់ មកពីក្រសួងសុខាភិបាលថៃ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃអង្គារនេះថា៖ «ពួកគេ (កុមារ និងគ្រូបង្វឹក) មិនអាចទៅទស្សនា ការប្រកួតផ្ដាច់ព្រ័ត្រនោះ បានទេ ព្រោះពួកគេចាំបាច់ ត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យ សម្រាប់មួយរយៈពេលសិន»។

លោកថា៖ «តែពួកគេ អាចទស្សនាការប្រកួតនេះ [...]

ល្វីស៍ អង់រីក ក្លាយ​ជា​គ្រូ​ដឹកនាំ​ថ្មី របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ

ល្វីស៍ អង់រីក ក្លាយ​ជា​គ្រូ​ដឹកនាំ​ថ្មី របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ

ក្នុងរយៈពេលមិនដល់មួយខែផង ក្រុមបាល់ទាត់​ជម្រើសជាតិ អេស្ប៉ាញ បានផ្លាស់ប្ដូរគ្រូដឹកនាំ ដល់ទៅ២ដង។ ការចាកចេញពីតំណែង របស់លោក «Fernando Hierro» គ្រូដឹកនាំក្នុង​ព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក កាលពីប៉ុន្មានថ្ងៃមុន បានតម្រូវឲ្យសហព័ន្ធភូមិន្ទបាល់ទាត់អេស្ប៉ាញ ហៅកាត់ថា «RFEF» ត្រូវស្វែងរកគ្រូដឹកនាំថ្មីទៀត សម្រាប់ក្រុមជម្រើសជាតិ។

ហើយនេះ ជាព័ត៌មានផ្លូវការ ដែលប្រកាសចេញ កាលពីប៉ុន្មាននាទីមុន ពីសហព័ន្ធខ្លួនឯងផ្ទាល់៖ លោក ល្វីស៍ អង់រីក (Luis Enrique) អតីតកីឡាករ និងអតីតគ្រូបង្វឹក របស់ក្រុម បាសឺឡូន (Barcelone FC) ត្រូវបានជ្រើសតាំង ឲ្យឡើងមកដឹកនាំក្រុមជម្រើសជាតិ «La Roja» របស់រាជាណាចក្រ។

លោក ល្វីស៍ អាយុ៤៨ឆ្នាំ នឹងឡើងមកដឹកនាំក្រុមជម្រើសជាតិ អេស្ប៉ាញ ដែលកំពុងរងការរង្គោះរង្គើ បណ្ដាលមកពី សំនុំរឿង​

អានពិស្ដារ
សារព័ត៌មាន​ប្រេស៊ីល លត់​ក្រុម​ជម្រើស​ជាតិ​ខ្លួន​យ៉ាង​ជូរចត់

សារព័ត៌មាន​ប្រេស៊ីល លត់​ក្រុម​ជម្រើស​ជាតិ​ខ្លួន​យ៉ាង​ជូរចត់

«លាហើយ ណីម៉ា» ជាចំណងជើងធំៗ នៅលើសារព័ត៌មានកីឡា ឈ្មោះ «Lance» ខណៈសារព័ត៌មានសឹងតែទាំងអស់ នៃប្រទេសប្រេស៊ីល បានសំដែងការខឹងសម្បារ នៅចំពោះភាព«អកម្ម» របស់ក្រុមកីឡាករបាល់ទាត់ប្រេស៊ីល នៅពាក់កណ្ដាលម៉ោងដំបូង នៃការប្រកួតរវាង ក្រុម ប្រេស៊ីល និងក្រុម ប៊ែលហ្សិក វគ្គ​១ភាគ៤​ផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍​ពិភពលោក កាលពីយប់​ថ្ងៃសុក្រ សប្ដាហ៍​កន្លង​មក។

គេហទំព័រ​សារព័ត៌មាន​ប្រេស៊ីល ដ៏ល្បីល្បាញមួយ ឈ្មោះ «Globoesporte.com» បានជ្រើសរើសចំណងជើង ដាក់ឲ្យអត្ថបទរបស់ខ្លួន ថា «បីសាចដ៏អស្ចារ្យ» ដែលពន្យល់ជាភាសាព័រទុយហ្គាល់ (ប្រទេសប្រេស៊ីល ប្រើភាសាព័រទុយហ្គាល់ ជាភាសាផ្លូវការ) មានន័យថា «ការសោកស្ដាយដ៏អស្ចារ្យ» ខណៈពាក្យ «បីសាច» ពីរម៉ាត់នេះ ជារហស្សនាមរបស់ក្រុមជម្រើសជាតិ ប៊ែលហ្សិក ហៅថា «បីសាចក្រហម» ដែលបានបំបាក់ក្ដីសុបិន្តប្រេស៊ីល ឲ្យនៅត្រឹមតែវគ្គ១ភាគ៤ នៃបាល់ទាត់ពិភពលោក។

គេហទំព័រនេះ [...]

បាល់ទាត់​ពិភពលោក៖ ក្រូអាស៊ី​សម្លាប់​សុបិន្ត​ម្ចាស់​ផ្ទះ ដោយ​ទាត់​បាល់​រាប់​គ្រាប់

បាល់ទាត់​ពិភពលោក៖ ក្រូអាស៊ី​សម្លាប់​សុបិន្ត​ម្ចាស់​ផ្ទះ ដោយ​ទាត់​បាល់​រាប់​គ្រាប់

សុបិន្តរបស់បណ្ដាជន រ៉ុស្ស៊ី បានរលត់សូន្យឈឹង នៅយប់ថ្ងៃអាទិត្យនេះ បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន បានប្រកួតចាញ់ ក្រុម ក្រូអាស៊ី នៅក្នុងការទាត់បាល់១១ម៉ែត្រ កាត់សេចក្ដីយកឈ្នះចាញ់ (៣-៤) ក្នុងយប់ថ្ងៃសៅរ៍ទី៧ ខែកក្កដានេះ។ បរាជ័យរបស់ក្រុម រ៉ុស្ស៊ី បានអនុញ្ញាតឲ្យក្រុម ក្រូអាស៊ី ក្លាយជាក្រុមទី៤ នៃវគ្គបួនក្រុមចុងក្រោយ (ហៅវគ្គ១ភាគ២ផ្ដាច់ព្រ័ត្រ) ដើម្បីជួបប្រកួត នៅថ្ងៃពុធខាងមុខ ទល់នឹងក្រុម អង់គ្លេស ដែលទើបនឹងប្រកួតឈ្នះក្រុម ស៊ុយអែដ កាលពីប៉ុន្មានម៉ោងមុន។

តាមពិតទៅ គឺក្រុម រ៉ុស្ស៊ី ទេ ដែលមានក្ដីសង្ឃឹម នៅពេលការប្រកួតបានចាប់ផ្ដើមដំបូង ដោយសារគ្រាប់បាល់មួយគ្រាប់ នៅនាទីទី៣១ ដែលជាគ្រាប់បាល់ដ៏ល្អមួយ ទាត់ដោយជើងឆ្វេង របស់កីឡាករ «Denis Cheryshev»។ ប៉ុន្តែ នៅ៨នាទីក្រោយមក ពោលគឺនៅនាទី ទី៣៩ ក្រុម ក្រូអាស៊ី រកបានគ្រាប់បាល់ស្មើមកវិញ ដែលជាគ្រាប់បាល់​រុញបញ្ចូលទី ដោយក្បាលរបស់កីឡាករ «Andrej [...]

បាល់ទាត់​ពិភពលោក៖ ២៨ឆ្នាំ​ក្រោយ​មក អង់គ្លេស​ឡើង​ដល់​វគ្គ​១ភាគ២

បាល់ទាត់​ពិភពលោក៖ ២៨ឆ្នាំ​ក្រោយ​មក អង់គ្លេស​ឡើង​ដល់​វគ្គ​១ភាគ២

ក្ដីសង្ឃឹម ដែលបណ្ដាជនអង់គ្លេស បានរង់ចាំតាំងពីឆ្នាំ ១៩៩០ (ពោល គឺ២៨ឆ្នាំ កន្លងមកហើយ)។ ក្ដីសង្ឃឹម ដែលបានឃើញក្រុមជម្រើសជាតិរបស់ខ្លួន ឡើងប្រកួត ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមយកជ័យជំនះ ក្នុងជំហានទៅប្រកួតផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក។ តែក្ដីសង្ឃឹមរបស់អង់គ្លេស ក៏បានធ្វើឲ្យក្ដីសុបិន្ត របស់ប្រជាជាតិមួយទៀត ផុតរលត់ទៅដែរ។

ក្រុម តោបីអង់គ្លេស បានបំបាក់ក្រុម ស៊ុយអែដ ក្នុងគ្រាប់បាល់២០ ក្នុងការប្រកួត នៃវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃសៅរ៍ ទី៧ ខែកក្កដានេះ។ គ្រាប់បាល់ទាំងពីរនោះ រកបានដោយកីឡាករ «Harry Maguire» នៅនាទីទី ៣០ បន្ទាប់ពីទទួលបានបាល់ ទាត់ចេញពីជ្រុង និងដោយកីឡាករ «Dele Alli» នៅនាទីទី ៥៩។

ក្នុងការប្រកួត ទល់នឹងក្រុម ស៊ុយអែដ មួយនេះ ប្រធានក្រុមកីឡាករ អង់គ្លេស គឺកីឡាករ ហារី ឃេន (Harry Kane) មិនបានបញ្ចេញស្នាដៃ ក្នុងការបញ្ជូនគ្រាប់បាល់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...