Posts tagged as "Eng Chhai Eang"

​ឡោក ខេង សុំ​ឲ្យ​ពលរដ្ឋ​​នៅ​​ឡ​ពាង បង្ហាញ​​ជំហរ​​ច្បាស់​ក្នុង​​ការ​​ទារ​​សំណង

​ឡោក ខេង សុំ​ឲ្យ​ពលរដ្ឋ​​នៅ​​ឡ​ពាង បង្ហាញ​​ជំហរ​​ច្បាស់​ក្នុង​​ការ​​ទារ​​សំណង

ជំលោះដីធ្លី នៅ​សហគមន៍​ឡពាង នៅ​តែ​មាន​បញ្ហា​រក​ដំណោះ​ស្រាយ​មិន​ចេញ។ នោះ​ដោយ​សារ​តែ​ក្រុម​គ្រួសារ​ដែល​នៅ​សេស​សល់​ទាំង ១៦​គ្រួសារ​ មិន​មាន​គោល​ជំហរ​ច្បាស់​លាស់​នោះ​ទេ ក្នុង​ការ​ទាមទារ​សំណង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី ឡោក ខេង សមាជិក​គណៈកម្មការ​ទី ១ នៃ​រដ្ឋសភា ក្នុង​ការ​ថ្លែង​មួយ​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន បន្ទាប់​ពី​លោកស្រី​ចេញ​ពី​អង្គ​ប្រជុំ​ពិភាក្សា រវាង​សហគមន៍​ឡពាង និង​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្តឹង អង្កេត និង​ទំនាក់​ទំនង រដ្ឋសភា ព្រឹទ្ធសភា (​ឬ​ហៅ​ថា​គណៈកម្មការ​ទី១) នៃ​រដ្ឋសភា នា​ព្រឹក​ម៉ិញ​នេះ។

តំណាងរាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​រូប​នេះ បាន​និយាយ​ថា សុំ​ឲ្យ​ពលរដ្ឋ​ទាំង​នោះ​បញ្ជាក់​ជំហរ «ថា​តើ​គាត់​ចង់​បាន​ដី ឫច​ង់​បាន​លុយ ពី​ក្រុមហ៊ុន KDC» ដើម្បី​ងាយ​ស្រួល​ដល់​គណៈកម្មការ ជជែក​ជា​មួយ​នឹង​ក្រុមហ៊ុន ដែល​កំពុង​ធ្វើការ​វិនិយោគ​លើ​ដី [...]

អេង ឆៃអៀង៖ មាន​ភាព​ប្រសើរ​ផ្នែក​សេវា​សាធារណៈ តែ​ពលរដ្ឋ​«បាត់​បង់​ដី»

អេង ឆៃអៀង៖ មាន​ភាព​ប្រសើរ​ផ្នែក​សេវា​សាធារណៈ តែ​ពលរដ្ឋ​«បាត់​បង់​ដី»

ក្រោយការចុះពិនិត្យជាក់ស្តែង នៅ​ក្នុង​តំបន់​ភូមិ​ព្រែក​ខ្សាច់ ភូមិ​សំរុង​តាកែវ និង​ភូមិ​យាយ​សែន ឃុំ​ព្រែក​ខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង​រួច​មក ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស ទទួល​ពាក្យ​បណ្តឹង អង្កេត និង​ទំនាក់​ទំនង រដ្ឋសភា ព្រឹទ្ធសភា (​ឬ​ហៅ​ថា​គណៈកម្មការ​ទី១) នៃ​រដ្ឋសភា លោក អេង ឆៃអ៊ាង បាន​បង្ហាញ​ការ​យល់​ឃើញ​ថា «យន្តការ​នៃ​ការ​ដោះ​ស្រាយ​រឿង​ដី​ធ្លី ក្នុង​ខេត្ត​កោះ​កុង នៅ​មាន​ភាព​មិន​ប្រក្រតី​នៅ​ឡើយ មក​ទល់​បច្ចុប្បន្ន»។

ក្រោយជំនួបកាលពីថ្ងៃទី១២ ខែ​ធ្នូ ឆ្នាំ​២០១៤ នា​ទីស្តីការ​ក្រសួង​បរិដ្ឋាន លោក អេង ឆៃអៀង បាន​ស្រង់​សម្ដី​លោក សាយ សំអាល់ រដ្ឋ​មន្រ្តី​វ័យ​ក្មេង​នៃ​ក្រសួង​បរិស្ថាន ពី​ករណី​ដំណោះ​ស្រាយ​វិវាទ​ដី​ធ្លី ក្នុង​ស្រុក​គីរីសាគរ ខេត្ត​កោះកុង មក​បញ្ជាក់​ថា លោក​រដ្ឋមន្ត្រី ទើប​តែ​ឡើង​កាន់​តំណែង​ថ្មីៗ ដូច្នេះ​មិន​ទាន់​ក្តាប់​ជុំ​នៅ​ឡើយ។ តែ​យ៉ាង​ណា លោក សាយ សំអាល់ [...]

ប៉ា សុជាតិវង្ស ដោះ​ស្រាយ​រឿង​ជម្លោះ​ដីធ្លី​ដ៏​រាំរ៉ៃ​មានអ្វីខ្លះ នៅ​រដ្ឋសភា​?

ប៉ា សុជាតិវង្ស ដោះ​ស្រាយ​រឿង​ជម្លោះ​ដីធ្លី​ដ៏​រាំរ៉ៃ​មានអ្វីខ្លះ នៅ​រដ្ឋសភា​?

«បញ្ហាដីធ្លីនៅរាជធានីភ្នំពេញ កំពុង​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ដោយ​អាជ្ញាធរ ក្នុង​ការ​ជម្រុញ​ឲ្យ​បញ្ហា​ប្រឈម​មួយ​នេះ ត្រូវ​បាន​ដោះ​ស្រាយ ក្នុង​ពេល​ឆាប់​បំផុត​នា​ពេល​ខាង​មុខ» នេះ​ជា​ការ​អះ​អាង​របស់​លោក អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិវង្ស ជា​មួយ​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​បញ្ចប់​ការ​ឆ្លើយ​ផ្ទាល់​មាត់ នៅ​មុខ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា។

នាវិមានរដ្ឋសភា ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ លោក ប៉ា សុជាតិវង្ស បាន​បង្ហាញ​នូវ​ដំណោះ​ស្រាយ​នានា ចំពោះ​បញ្ហា​វិវាទ​ដី​ធ្លី ដែល​កំពុង​កើត​មាន​ក្នុង​រាជធានី​ភ្នំពេញ ដូច​ជា​តំបន់​បឹង​កក់ បុរី​កីឡា ថ្ម​គោល​ជា​ដើម។ នៅ​ចំពោះ​មុខ​លោក អេង ឆៃអៀង ប្រធាន​គណៈ​កម្មការ​ទី១ នៃ​រដ្ឋសភា លោក​អភិបាល​រាជធានី​បាន​អះអាង​ថា លោក​​បាន​​នឹង​​កំពុង​​ធ្វើការ​ដោះស្រាយបញ្ហា​ដីធ្លី ដោយ​យក​ចិត្ត​ទុក​ដាក់ និង​ប្រឹង​ប្រែង​ខ្លាំង​បំផុត នា​ពេល​កន្លង​មក។

[...]
គណកម្មការ​រដ្ឋសភា​ចំនួន​២ ចង់​សើរើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​កម្ពុជា​-វៀតណាម

គណកម្មការ​រដ្ឋសភា​ចំនួន​២ ចង់​សើរើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​កម្ពុជា​-វៀតណាម

យ៉ាងហោចណាស់ អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​គណកម្មការ​នៃ​រដ្ឋសភា ចំនួន​២ គ្រោង​នឹង​សើរើ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ឡើង​វិញ។ ការ​ថ្លែង​អះអាង​ពី​ការ​សើរើ​នេះ​ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លិខិត​ចំហរ​មួយ​របស់ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​បរិហារ​ពី​ការ​បាត់​បង់​ទឹកដី​កម្ពុជា ដោយ​សារ​ការ​ទន្ទ្រាន​វាត​ទី​យក​ដោយ​ស្រប​ច្បាប់ ក្រោម​ផ្លាក​​​​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​នេះ។

លោកតំណាងរាស្ត្រ អេង ឆៃអៀង ប្រធាន​គណកម្មការ​ទី១ នៃ​រដ្ឋសភា ផ្នែក​ទទួល​ពាក្យ​បណ្តឹង បាន​ថ្លែង​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ​ថា លោក​គាំទ្រ​ចំពោះ​លិខិត​ចំហរ​របស់ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក រ៉ុង ឈុន នោះ ហើយ​លោក​នឹង​រងចាំ​ឱកាស​មក​ដល់ រួមផ្សំ​នឹង​សម្លេង​គ្រប់​គ្រាន់​នៅ​ក្នុង​រដ្ឋសភា លោក​នឹង​សើរើ​សន្ធិសញ្ញា​នោះ​ឡើង​វិញ។ លោក ឆៃអៀង បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ «យើង​នឹង​ប្រើ​ប្រាស់​ឱកាស [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...