ឆេះដុំនៅក្នុងយន្ដហោះ កំពុងហោះហើរ ពិន័យ ៧៣០០ ដុល្លា
នៅលើយន្ដហោះ មិនមែនចេះតែបញ្ចេញអារម្មណ៍យ៉ាងណា បានស្រេច តែនឹងចិត្តនឹកឃើញនោះទេ។ ហើយនេះ ជាដំណើររឿងរបស់បុរសម្នាក់ ដែលទប់កំហឹងខ្លួនមិនបាន ព្រោះតែរឿងតូចមួយ...
បុរសម្នាក់នោះ ជាជនជាតិហៃទី ដែលជាអ្នករស់នៅ ក្នុងរដ្ឋធានីប៉ារីស។ លោក អេដម៉ុង អាឡិចសដ្រ (Edmond Alexandre) អាយុ៦០ឆ្នាំ បានផ្ទុះកំហឹងឡើង ដោយសារអ្នកដំណើរ ដែលអង្គុយនៅខាងមុខគាត់ ផ្តេកកៅអីមកក្រោយ នៅលើយន្ដហោះ ដែលហោះភ្ជាប់ជើងហោះហើរ ពីក្រុង មីអាមី (Miami) សហរដ្ឋអាមេរិក ឆ្ពោះមករដ្ឋធានីប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៧ ខែសីហាកន្លងទៅ។ បុរសចំណាស់ ត្រូវបានតុលាការសហព័ន្ធ នៃក្រុង ប៊ូស្ដុន សម្រេចក្ដី ឲ្យបង់ប្រាក់ពិន័យប្រមាណជា ១០០០ដុល្លារ និងប្រាក់ខាតបង់ ៦៣០០ទៀត។
ប៉ុន្តែទឹកប្រាក់ប៉ុណ្ណេះ ក៏ដោយសារតែលោក អេដម៉ុង បានទទួលស្គាល់ ពីកំហុសរបស់ខ្លួន នៅចំពោះមុខចៅក្រម ពីជម្លោះក្ដៅស្លឹកត្រជៀក របស់ខ្លួន ប្រឆាំងនឹងក្រុមបុគ្គលិកបម្រើ [...]