Posts tagged as "Crash Avion"

រូបភាព​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដែល​សម្លាប់​អតីត​ម្ចាស់​ក្រុម​ ឡីឆេស្ទ័រ

រូបភាព​ធ្លាក់​ឧទ្ធម្ភាគចក្រ​ដែល​សម្លាប់​អតីត​ម្ចាស់​ក្រុម​ ឡីឆេស្ទ័រ

រូបភាពនេះ ត្រូវបានថតផ្តិតយក​ ដោយបុគ្គលិកមួយរូប ដែលស្ថិតនៅខាងក្នុងកីឡាដ្ឋាន «King Power Stadium» នៅពេលដែលឧទ្ធម្ភាគចក្រ ប្រភេទ «AgustaWestland AW169» ហោះងើបខ្លួនពីដី។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺនៅមុនស្លាបបង្វិលរបស់ឧទ្ធម្ភាគចក្រធ្វើចលនា គេបានឃើញផ្សែងហុយពណ៌ខ្មៅ ចេញពីដំបូលឧទ្ធម្ភាគចក្រ ដែលបង្ហាញថា យានយន្ដមួយគ្រឿងនេះ បានជួបបញ្ហាបច្ចេកទេសរួចហើយ។

តែឧទ្ធម្ភាគចក្រ នៅតែត្រូវបានបញ្ហាឲ្យហោះឡើង។ លុះហោះឡើងបានបន្តិច ឧទ្ធម្ភាគចក្របានបាត់បង់លំនឹងរបស់វា និងវិលខ្លួន... មុននឹងធ្លាក់ចុះបោកខ្លួន ផ្ទុះឆេះទៅលើដី ក្នុងសួនច្បារមួយ នៅក្បែរកីឡាដ្ឋាន។

ហេតុការណ៍ ដែលបានកើតឡើង នៅយប់ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៨កន្លងមកនេះ និងបានសម្លាប់មនុស្សសំខាន់ៗ ៥នាក់ ក្នុងនោះមានលោក «Vichai Srivaddhanaprabha» ដែលជាមហាសេដ្ឋីជាតិថៃ នាយក និងជាម្ចាស់ក្រុមបាល់ទាត់ ឡីឆេស្ទ័រ (Leicester City)។ តាមរយៈរូបភាពខាងលើ [...]

កងទ័ព​អាមេរិក​បង្ហោះ​វីដេអូ​ជួយ​សង្គ្រោះ​យន្ដហោះ​ធ្លាក់​ក្នុង​សមុទ្រ

កងទ័ព​អាមេរិក​បង្ហោះ​វីដេអូ​ជួយ​សង្គ្រោះ​យន្ដហោះ​ធ្លាក់​ក្នុង​សមុទ្រ

យន្ដហោះ «Boeing 737» របស់ក្រុមហ៊ុនអាកាសចរណ៍ «Air Niugini» បានចុះចតខុសព្រលាន ទៅចូលក្នុងសមុទ្រ។ យន្ដហោះត្រូវចុះចត នៅព្រលានយន្ដហោះ «Weno» នៃកោះ «Micronésie» (កណ្ដាលមហាសាគរប៉ាស៊ីភិក) តែបានធ្លាក់ចូលសមុទ្រ និងចាប់ផ្ដើមលិចខ្លួនបន្តិចម្ដងៗ ចូលទៅក្នុងទឹកសមុទ្រ។

ប៉ុន្តែអ្នកដំណើរទាំង៣៥នាក់ រួមនឹងបុគ្គលិកនៅលើយន្ដហោះ ទាំង១២នាក់ ត្រូវបានជួយសង្គ្រោះទាន់ពេល ដោយក្រុមអ្នកភូមិនៅជាប់តំបន់ឆ្នេរ ដែលបានចេញទូក និងកាណូតរបស់ពួកគេភ្លាមៗ មកកាន់យន្ដហោះ។ តែមិនមែនមានតែអ្នកភូមិទេ តែកងទ័ពជើងទឹកអាមេរិកមួយក្រុម ក៏ស្ថិតក្នុងចំណោមអ្នកជួយសង្គ្រោះដែរ។

កងពលតូចមួយ នៃយោធាជើងទឹកអាមេរិក កំពុងបំពេញបេសកកម្មមួយ នៅក្នុងតំបន់នោះ នៅពេលដែល ហេតុការណ៍ធ្លាក់យន្ដហោះកើតឡើង។ វីដេអូខាងក្រោមនេះ ត្រូវបានកងទ័ពអាមេរិកបង្ហោះ នៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃសៅរ៍ ពោលគឺមួយថ្ងៃក្រោយកើតហេតុ។ វីដេអូបង្ហាញពីក្រុមទាហាន [...]

យន្ដហោះ​ចុះចត​ហួស​ផ្លូវ... ធ្លាក់​ស្ទឹង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ របួស​១៨នាក់

យន្ដហោះ​ចុះចត​ហួស​ផ្លូវ... ធ្លាក់​ស្ទឹង បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ របួស​១៨នាក់

យន្ដហោះប្រភេទ ប៊ូអីង (Boeing 737) មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ «UTair airlines» ដែលដឹកអ្នកដំណើរ១៦៦នាក់ រួមនឹងបុគ្គលិកបម្រើការលើយន្ដហោះ ចំនួន៦នាក់ផង បានរអិលធ្លាក់ផ្លូវ ចូលទៅក្នុងស្ទឹងមួយ នៅពេលចុះចតនៅព្រលានយន្ដហោះ ក្រុង «Sotchi» (ភាគខាងត្បូងប្រទេសរ៉ូស្ស៊ី) កាលពីយប់ថ្ងៃសុក្រ ឆ្លងចូលមកថ្ងៃសៅរ៍។

ស្លាបម្ខាងរបស់យន្ដហោះ បានរងការខូចខាតធ្ងន់ធ្ងរ មុននឹងផ្ទុះឆេះជាអគ្គិភ័យឡើង។

អាជ្ញាធរតំបន់ទទួលបន្ទុកផ្នែកសុខភាព បានប្រកាសឲ្យដឹងថា នៅក្នុងហេតុការណ៍នេះ មនុស្ស១៨នាក់ បានទទួលការថែទាំ និងការព្យាបាល ពីក្រុមគ្រូពេទ្យ។ នៅក្នុងចំណោមអ្នករបួសទាំងនេះ មាន៣នាក់ ជាកុមារ។

ការស៊ើបអង្កេតមួយ ត្រូវបានបើកធ្វើ ដើម្បីស្វែងរកការបញ្ជាក់ ពីមូលហេតុនេះគ្រោះថ្នាក់ខាងលើ ដែលបានកើតឡើង នៅវេលាម៉ោង ២និង៥០នាទី ទៀបភ្លឺព្រឹកថ្ងៃសៅរ៍ ទី០១ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ហោះ​បក​ក្រោយ​ជា​បន្ទាន់ បន្ទាប់​ពី​បុក... សត្វ​ស្លាប​មួយ​ក្បាល

ហោះ​បក​ក្រោយ​ជា​បន្ទាន់ បន្ទាប់​ពី​បុក... សត្វ​ស្លាប​មួយ​ក្បាល

ជល់នៅត្រង់ណា ក៏បាន កុំឲ្យតែជល់ត្រង់ម៉ាស៊ីនប្រតិកម្ម របស់យន្ដហោះ។ ដោយហេតុនេះហើយ ទើបយន្ដហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ «Brussels Arilines» ចាំបាច់ត្រូវហោះ បកមកក្រោយវិញជាបន្ទាន់ បន្ទាប់ពីងើបខ្លួន ហោះចេញបានបន្តិច ពីព្រលានយន្ដហោះ «Brussels Airport» នៃរាជធានី ព្រុយស៊ែល រាជាណាចក្រប៊ែលហ្សិក កាលពីថ្ងៃសៅរ៍។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ បានចេញមកអះអាង ពីការហោះត្រឡប់ក្រោយវិញ របស់យន្ដហោះខាងលើ ដោយបញ្ជាក់ថា ម៉ាស៊ីនប្រតិកម្មម្ខាងរបស់យន្ដហោះ បានខូចខាត បន្ទាប់ពីបានជល់គ្នា ជាមួយសត្វស្លាបមួយក្បាល។

បើតាមអ្នកនាំពាក្យដដែល បានអះអាងថា ការហោះត្រឡប់មកចុះចតវិញ របស់យន្ដហោះ បានប្រព្រឹត្តិទៅ ដោយសុវត្ថភាព និងគ្មានហេតុភេទអ្វីកើតឡើងទេ ហើយការជល់គ្នា រវាងយន្ដហោះ និងសត្វស្លាប តែងកើតមានឡើងជាធម្មតា និងជារឿយៗ។

យន្ដហោះខាងលើ ត្រូវហោះទៅកាន់ក្រុង «Las Palmas» នៃប្រជុំកោះ «Canaries» [...]

យន្ដហោះ​ប្រដេញ F-15 អាមេរិក​មួយ​គ្រឿង ធ្លាក់​ក្នុង​សមុទ្រ​ខាង​ត្បូង​ជប៉ុន

យន្ដហោះ​ប្រដេញ F-15 អាមេរិក​មួយ​គ្រឿង ធ្លាក់​ក្នុង​សមុទ្រ​ខាង​ត្បូង​ជប៉ុន

នៅថ្ងៃចន្ទ ទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក «Itsunori Onodera» បានប្រកាសឲ្យដឹងថា យន្ដហោះប្រដេញ ប្រភេទ «​F-15» របស់កងទ័ពអាមេរិក បានធ្លាក់បោកខ្លួន នៅក្នុងសមុទ្រខាងត្បូង  នៃកោះ «Okinawa» របស់ប្រទេសជប៉ុន។ អ្នកបើកបរយន្ដហោះ ដែលបានចុចបង្ហោះខ្លួនទាន់ពេល ចេញពីយន្ដហោះនោះ ត្រូវបាននាវាកងទ័ពជប៉ុន ជួយសង្គ្រោះ​ចេញ​ពីទឹកសមុទ្រ​ហើយ។

លោក «Itsunori Onodera» បានថ្លែងឲ្យដឹងថា អ្នកបើកបរយន្ដហោះប្រដេញខាងលើ ដែលជាទាហាន នៃមូលដ្ឋានយោធា «Kadena» របស់អាមេរិក បានចុចបង្ហោះខ្លួន ចេញពីយន្ដហោះ នៅត្រង់ចំណុចមួយ ដេលមានចំងាយប្រមាណ ជា៨០គីឡូម៉ែត្រ ក្នុងភាគខាងត្បូង នៃក្រុង «Naha» ដែលទីក្រុងរបស់កោះ «Okinawa» ស្ថិតនៅភាគខាងត្បូងបំផុត នៃប្រទេសជប៉ុន។

លោករដ្ឋមន្ត្រីបានបន្តថា បន្ទាប់ពីទទួលបានដំណឹង ពីគ្រោះថ្នាក់យន្ដហោះនេះរួច កងទ័ពជើងទឹកជប៉ុន បានរកឃើញអ្នកបើកបរយន្ដហោះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...