ផៃ ស៊ីផាន៖ ហ៊ុន សែន បញ្ជាឲ្យចាត់ការ លើអ្នកនិយាយពី«ផែនទីក្លែងក្លាយ»
នរណា ក្រុមណាក៏ដោយ ដែលនិយាយថាលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ប្រើប្រាស់ផែនទីក្លែងក្លាយ នឹងរងគ្រោះអាសន្នធំ! កុំថាឡើយ ជនដែលទើបនឹងនិយាយធម្មតា ទោះជាជននោះ បានលើកឡើង ក្នុងលក្ខណៈ«បន្ត» ឬនិយាយច្រំដែលពីករណីនេះ នឹងត្រូវចាត់ទុក ជាការញុះញង់ ធ្វើឲ្យប៉ះពាល់ដល់ដែនសមត្ថកិច្ច នីត្យានុកូលភាព សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ។ នេះជាអ្វី ដែលលោក ផៃ ស៊ីផាន អ្នកនាំពាក្យនិងរដ្ឋលេខាធិការ ទីស្ដីការគណរដ្ឋមន្ត្រី បានអះអាងឡើង នៅលើទំព័រហ្វេសប៊ុករបស់លោក នៅមុននេះបន្តិច។
លោក ផៃ ស៊ីផាន បានសរសេរទៀតថា៖ «សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចលើក និងបញ្ជាចាត់វិធានការជាបន្ទាន់ រាល់រូបភាពទាំងអស់ដែលជាសមត្ថកិច្ច និងអំណាចរដ្ឋគ្រប់ទីកន្លែង ដល់រាល់បុគ្គល ក្រុម ឬអង្គការណាមួយ ដែលនៅតែបន្តសកម្មភាព រូបភាព និងទិដ្ឋភាព បំពុលក្នុងការលើកឡើងថា "រាជរដ្ឋាភិបាលប្រើប្រាស់ ផែនទីក្លែងក្លាយ»។
លោក [...]