ថៃ៖ ក្រុមបាតុករចូលកាន់កាប់អគ្គបញ្ជាការដ្ឋានកងទ័ព
ក្រុមបាតុករដែលទាមទារ ទម្លាក់ចោលនូវរដ្ឋាភិបាលថៃបច្ចុប្បន្ន បានសម្រុកចូលទៅកាន់កាប់ អគ្គបញ្ជាការដ្ឋានកងទ័ពជាតិជាតិគោក ហើយបន្ទាប់មកពួកគេថែមទាំងបានគម្រាម ទៅដល់អាគាររបស់គណបក្សភឿថៃ ដែលកំពុងកាន់អំណាចនោះទៀតផង។
ក្រុមបាតុករ ចូលទៅឡោមព័ទ្ធបណ្ដាអាគាររបស់កងទ័ពជាតិជើងគោកថៃ។ (រូបថត AFP)
នយោបាយថៃ - បាតុករចំនួនរាប់រយពាន់នាក់ ដែលបានចូលទៅកាន់កាប់អាគារមន្ទីរក្រសួង តាំងពីច្រើនថ្ងៃមកហើយ ដើម្បីទម្លាក់រដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ពីអំណាចនោះ បាន«សម្រុក»ចូលទៅកាន់កាប់ អគ្គបញ្ជាការដ្ឋានកងទ័ពជាតិជើងគោក នៅថ្ងៃសុក្រទី២៩ ខែវិច្ឆិកា នេះ។ ពួកគេទាំងនោះបានស្រែកឡើងថា «យើងមកនេះ ដើម្បីចង់ឃើញថា តើកងទ័ពឈរនៅខាងណា?»។
[...]