ពលរដ្ឋពីខេត្តក្រចេះ ស្វែងរកអន្តរាគមន៍ជាថ្មី ទៅនាយករដ្ឋមន្រ្តី
ក្រោយពីមិនមានដំណោះស្រាយ លើបញ្ហាទាំង៧ចំណុច ដែលប្រជាពរដ្ឋបានស្នើសុំ នៅថ្ងៃទី២៦ ខែឧសភានេះ ពលរដ្ឋមានជម្លោះដីធ្លី បានស្វែងរកការអន្តរាគមន៍ម្តងទៀត ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
ពលរដ្ឋលើកបដា សុំឲ្យនាយករដ្ឋមន្ត្រីជួយ។ (រូបថត MONOROOM.info/ S. Tith)
ដីធ្លី - នៅព្រឹកថ្ងៃទី២៦ ខែឧសភានេះ ពលរដ្ឋមានជម្លោះដីធ្លី មកពីខេត្តក្រចេះ ព្រមទាំងព្រះសង្ឃ ដែលស្នាក់នៅវត្តសាមគ្គីរង្ស៊ី បានដង្ហែក្បួនចេញពីវត្ត សំដៅមកផ្ទះនាយករដ្ឋមន្ត្រី ក្បែរវិមានឯករាជ្យដើម្បីដាក់ញតិស្វែងរកការអន្តរាគមន៍ ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែត្រូវបានរំសាយវិញ ដោយសារមានកម្លាំងសមត្ថកិច្ចមករារាំង និងអភិបាលរងខ័ណ្ឌមានជ័យ លោក ហៀក ចាន់លាង [...]