មាជ សុវណ្ណារ៉ា បានទៅដល់សហរដ្ឋអាមេរិកហើយ
ខណៈនេះ លោក មាជ សុវណ្ណារ៉ា ដែលត្រូវបានដោះលែង ឲ្យមានសេរីភាព កាលពីចុងខែកន្លងទៅ បានទៅដល់សហរដ្ឋអាមេរិកហើយ ដើម្បីជួបជុំប្រពន្ធកូន និងដើម្បីព្យាបាលជំងឺ នៅទីនោះ។ អតីតមន្ត្រីរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានជាប់ក្នុងពន្ធនាគារ អស់រយៈពេលជិត៤ឆ្នាំ បានធ្វើដំណើរទៅដល់ព្រលានយន្ដហោះអន្តរជាតិ នៃក្រុងឡូសអេនជឺឡេស កាលពីម៉ោងប្រមាណជា ១០ ព្រឹកថ្ងៃសៅរ៍ ទី៨ ខែកញ្ញា ឆ្នាំ២០១៨។
លោក មាជ សុវណ្ណារ៉ា បានចាកចេញពីប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីលោកបានលាចាកសិក្ខាបទ នៅក្នុងថ្ងៃដដែល។ លោក បានកោរសក់សាងផ្នួស បួសជាព្រះសង្ឃ កាលពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុង/ខេត្ត សៀមរាប ដើម្បីអ្វីមួយ ដែលលោកអះអាងថា [...]