Posts tagged as "Déraillement"

រថភ្លើង​បុក​រថយន្ដ​ដឹក​ត្រាក់ទ័រ នៅ​ក្បែរ​ប៉ារីស របួស​៣៧​នាក់

រថភ្លើង​បុក​រថយន្ដ​ដឹក​ត្រាក់ទ័រ នៅ​ក្បែរ​ប៉ារីស របួស​៣៧​នាក់

ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង ៨ និង៧៤៦នាទីព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០១៥ ជិតស្ថានីយ៍ចំណត ក្រុង ណង់ហ្សីស (Nangis - Seine-et-Marne) ហើយបានធ្វើឲ្យទូរថភ្លើង ចំនួន៧ បានរត់ងាកចេញពីផ្លូវដែក ដែល​ភ្ជាប់​ទិសដៅ ពីក្រុងប៊ែលហ្វ័រ (Belfort) ទៅរដ្ឋធានីបារីស។ បើតាមប្រភពផ្លូវការពីអាជ្ញាធរ បានឲ្យដឹងថា រថភ្លើងបានផ្ទុក​មនុស្ស ចំនួន៣៥០ នាក់ បានងាកចេញពីផ្លូវ តែមិនបានក្រឡាប់ទេ។

រីឯក្រុមហ៊ុនជាតិ គ្រប់គ្រងផ្លូវដែក បារាំង (SNCF) បានប្រកាសថា អ្នកដំណើរដែលគ្មានរបួស នឹងត្រូវដឹកជញ្ជូនតាម​រថយន្ដក្រុង ឆ្ពោះទៅកាន់ទិសដៅចុងក្រោយ របស់ពួកគេ។ ចរាចរណ៍ផ្លូវដែក ដែលឆ្លងកាត់តាមទីនោះ ត្រូវបានកាត់​ផ្ដាច់ ទាំងទៅទាំងមក សម្រាប់រយៈពេលយ៉ាងហោច ២៤ម៉ោង។

អ្នកនាំពាក្យអាជ្ញាធរ បាននិយាយឲ្យដឹងទៀតថា មនុស្សជាង៣០នាក់ បានរងរបួសភាគច្រើន ដោយសាររថភ្លើង បាន​ចាប់ហ្វ្រាំងយ៉ាងគំហុក ហើយមានមនុស្សបីនាក់ បានរងរបួសធ្ងន់ [...]

ញ៉ូយក៖ រថភ្លើង​រត់​ចេញ​ពី​ផ្លូវ​ដែក បង្ក​គ្រោះ​ស្លាប់​៤​នាក់​របួស​៦៧​នាក់

ញ៉ូយក៖ រថភ្លើង​រត់​ចេញ​ពី​ផ្លូវ​ដែក បង្ក​គ្រោះ​ស្លាប់​៤​នាក់​របួស​៦៧​នាក់

យ៉ាងហោចណាស់មនុស្សបួននាក់ បានស្លាប់ និង៦៧នាក់ផ្សេងទៀត បានរងរបួស នៅក្នុងព្រឹត្តិការណ៍គ្រោះថ្នាក់​រថភ្លើងមួយខ្សែ វេលាព្រឹកថ្ងៃអាទិត្យទី០១ខែវិច្ឆិកា នាទីក្រុងញ៉ូយក សហរដ្ឋអាមេរិក។ រថភ្លើងបានរត់ងាកចេញ​ពី​ផ្លូវដែករបស់វា ហើយបានអូសខ្លួនជាច្រើនម៉ែត្រ មុននឹងឈប់ស្ងៀមមិនឆ្ងាយប៉ុន្មាន ពីស្ទឹងមួយដែលបានកកក្លាយ​ជាទឹកកក។


ទិដ្ឋភាពពីលើអាកាសនៃគ្រោះថ្នាក់រថភ្លើង ថ្ងៃទី០១ខែធ្នូឆ្នាំ២០១៣ នៅទីក្រុងញ៉ូយក។ (រូបថត AP)

គ្រោះថ្នាក់រថភ្លើង - ក្រុមអ្នកជួយសង្រ្គោះបានប្រកាសថា អ្នកស្លាប់មានចំនួន៤នាក់ និងអ្នករបួសមានចំនួន៦៧នាក់ ក្នុងនោះ១១នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ។ ក្រុមអ្នកសង្គ្រោះដដែលបានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកទាំងបួន​ដែល​បានស្លាប់ ជនរងគ្រោះ៣នាក់ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...