ឈ្មោះមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលអាចជាប់«បញ្ជីខ្មៅ» ត្រូវបានទម្លាយឲ្យដឹង
នៅរសៀល ថ្ងៃទី២៥ ខែកក្កដា នេះ រដ្ឋសភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ «Cambodia Democracy Act» ឆ្នាំ ២០១៨ ដែលមានលេខ «H.R. 5754» ដែលជាច្បាប់មួយ ស្នើឡើងដោយតំណាងរាស្ត្រសហរដ្ឋអាមេរិក ពីខាងគណបក្សសាធារណរដ្ឋ លោក ថិត យ៉ូហូ (Ted Yoho)។ ច្បាប់លេខ «H.R. 5754» ដែលនឹងត្រូវឆ្លងកាត់ព្រឹទ្ធសភាអាមេរិក មុននឹងឈានទៅដាក់ ឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ចុះហត្ថលេខា ដើម្បីការអនុវត្តនោះ ក៏មានភ្ជាប់មកជាមួយដែរ នូវឈ្មោះមន្ត្រីរដ្ឋាភិបាលម្ពុជា យ៉ាងហោចចំនួន ១៧នាក់ ដែលអាចរងទណ្ឌកម្ម ពីសហរដ្ឋអាមេរិក។
សមាជិកសភាអាមេរិក និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភាអាមេរិក លោក អេដ រ៉យ (Ed Royce) បានថ្លែងនៅក្នុង សភាពេញអង្គ ដើម្បីអនុម័ត្រច្បាប់ខាងលើថា [...]