Posts tagged as "Thun Saray"

សង្គមស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​«ការ​សហការ​ល្អ»​ជា​មួយ​ខ្លួន

សង្គមស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​«ការ​សហការ​ល្អ»​ជា​មួយ​ខ្លួន

ការតស៊ូមតិ ការសម្តែងទស្សនៈ សិទ្ធិសេរីភាពក្នុងនាមអង្គការសង្គមស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋ ត្រូវបានរិតត្បិត​ដោយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរមូលដ្ឋាន តាមរយៈការរំខាន ការអុកឡុក ការពង្រាយកម្លាំងព័ទ្ធ ការចាប់ខ្លួន ការឃុំខ្លួន ឬការបាញ់សម្លាប់ជាដើម។ ទាំងនេះបានបង្ហាញពីកំសោយចុះនៃការទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ឬភាពជឿទុកចិត្តគ្នារវាងរាជរដ្ឋាភិបាល ជាមួយអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋ។


សិក្ខាសាលាស្តីពី ការវាយតំលៃបរិយាកាសអំណោយផល សម្រាប់​អង្គការ​សង្គមស៊ីវិលរៀបចំដោយគណកម្មាធិការ​សហប្រតិបត្តិការដើម្បីកម្ពុជា នៅថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

អង្គការក្រៅរដ្ឋាភិបាល - ក្នុងសិក្ខាសាលាមួយស្តីពី «ការវាយតំលៃបរិយាកាសអំណោយផល [...]

សង្គម​ស៊ីវិល​ជាង​៤០​អង្គការ ទាមទារ​ឲ្យ​មាន​ជំនួប​«ថ្នាក់​កំពូល»​នៃ​បក្ស​ធំៗ​ទាំង​ពីរ

សង្គម​ស៊ីវិល​ជាង​៤០​អង្គការ ទាមទារ​ឲ្យ​មាន​ជំនួប​«ថ្នាក់​កំពូល»​នៃ​បក្ស​ធំៗ​ទាំង​ពីរ

ភ្នំពេញ៖ ដំណោះស្រាយវិវាទនៃការបោះឆ្នោតតាមផ្លូវច្បាប់ ឈរលើយន្តការ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ មិនមាន​សង្ឃឹមថា នឹងធ្វើឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត និងគណបក្សមួយចំនួនអាចទទួលយកបាននោះទេ ប្រសិនបើគ្មានជំនួប​ថ្នាក់កំពូល នៃគណបក្សនយោបាយទាំងពីរ។ នោះជាកាលើកឡើងដោយលោក ធន សារាយ នាយកប្រតិបត្ត​អង្កការ​អាធហុក។


ក្រុមមេដឹកនាំសង្គមស៊ីវិល នៅបន្ទប់ស្ថានការណ៍នៃអង្គការខុបហ្វ្រែល ថ្ងៃទី០២ខែកញ្ញា។ (រូបថត MONOROOM.info/O. Vary)

នេះជាការលើកឡើងដោយក្រុមអង្គការសង្គមស៊ីវិលចំនួនជាង៤០ បានជួបជុំគ្នានាព្រឹកថ្ងៃទី០២ កញ្ញានេះនៅ​ស្នាក់ការ​អង្គការអង្គការខុមហ្រ្វេល ស្នើឲ្យមានការជម្រុញដល់គណបក្សនយោបាយទាំងពីរ «គណបក្សប្រជាជនកម្ពុជា និង​គណបក្សសង្រ្គោះជាតិ ធ្វើការចរចារគ្នាដើម្បីរកច្រកចេញដ៏ប្រសើរមួយ»។

[...]
សង្គម​ស៊ីវិល​បន្ទោស​គ.ជ.ប ជា​អ្នក​ទទួល​ខុស​ត្រូវ ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ខ្វះ​យុត្តិធម៌

សង្គម​ស៊ីវិល​បន្ទោស​គ.ជ.ប ជា​អ្នក​ទទួល​ខុស​ត្រូវ ​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​ខ្វះ​យុត្តិធម៌

ភ្នំពេញៈ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជាដែលហៅកាត់ថា ខុមហ្រ្វែល បានថ្លែងនៅ​ក្នុងសន្និសិទសារព័ត៌មានថា គ.ជ.ប ពុំមានទម្រង់ ១២០២ នៅគ្រប់មណ្ឌលបោះឆ្នោត សម្រាប់ប្រជាជនប្តឹង នៅក្នុងថ្ងៃបោះ​ឆ្នោតតំណាងរាស្ត្រអាណត្តិទី៥ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ២៨ កន្លងមកនេះ រហូតបង្កឲ្យមានអំពើហឹង្សាកើតឡើង។


ការបោះឆ្នោតរបស់ពលរដ្ឋកម្ពុជា នៅមណ្ឌលវត្តវង្គត្តបូរី​ ថ្ងៃទី២៨ខែកក្កដា។ (រូបថត MONOROOM.info/ O.Vary)

លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និង យុត្តិធម៌នៅកម្ពុជាដែលហៅកាត់ថា ខុមហ្រ្វែលបានថ្លែងឲ្យដឹងថា លោកមានការសោកស្តាយចំពោះគ.ជ.ប ដោយសារនៅមុនពេលបោះឆ្នោត គ.ជ.បបាន​និយាយ ថាមិនអីទេគេនឹងទុកទូរស័ព្ទ៣ទៅ៤ខ្សែ [...]

សង្គមស៊ីវិល៖ ទឹក​ខ្មៅ​ជ្រលក់​ដៃ​លាង​ជ្រះ និង​មាន​ឈ្មោះ​ខ្មោច ដើម្បី​លួច​បន្លំ​សន្លឹក​ឆ្នោត?

សង្គមស៊ីវិល៖ ទឹក​ខ្មៅ​ជ្រលក់​ដៃ​លាង​ជ្រះ និង​មាន​ឈ្មោះ​ខ្មោច ដើម្បី​លួច​បន្លំ​សន្លឹក​ឆ្នោត?

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលចំនួនជិតសែសិបអង្គការ ដែលឃ្លាំមើលការបោះឆ្នោត បានធ្វើការបង្ហាញ​អំពីទឹកថ្នាំមួយ​ចំនួនដែល គ.ជ.ប បានអនុញ្ញាតឲ្យធ្វើការជ្រលក់សាកល្បង កាលពីល្ងាចថ្ងៃសុក្រម្សិលម៉ិញថា«<អាចលុបជ្រះ» ក្នុងរយៈ​មិន​ដល់ដប់នាទីផង។ អង្គការសង្គមស៊ីវិលទាំងនោះមានការបារម្ភចំពោះ ការ«លុបលាងជ្រះនៃទឹកខ្មៅ» ជាប់ពាក់ព័ន្ធនឹង​បញ្ជី​ឈ្មោះស្ទួន និងបញ្ជីឈ្មោះខ្មោច ដែលអាចធ្វើឲ្យប៉ះពាល់ដល់ដំណើរការល្អ នៃការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិង​យុត្តិធម៌។


សន្និសិតកាសែតរបស់អង្គការសង្គមស៊ីវិល ដែលធ្វើការខាងបោះឆ្នោត នៅទីស្នាក់ការខុមហ្រែល ថ្ងៃទី២៧ខែកក្កដា។ (រូបថត MONOROOM.info/ O. Vary)

លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...