ទារកម្នាក់នេះ ចាប់កំណើតមកបេះដូងនៅ«ក្រៅខ្លួន»
កាលពីដើមសប្ដាហ៍នេះ ក្នុងខេត្ត «Xianyang Shaanxi» នៃប្រទេសចិន ទារកមួយរូប បានចេញពីពោះម្ដាយ ជាមួយនឹងបេះដូង នៅក្រៅខ្លួន។ វីដេអូខាងលើនេះ បង្ហាញឲ្យឃើញថា បេះដូងរបស់ទារក ដែលនៅក្រៅដើមទ្រូង កំពុងលោតភ្លិបភ្លែតៗ។
ការចាប់ទម្រង់ខុសធម្មតានេះ បណ្ដាលមកពីអាការៈរោគម្យ៉ាង ហៅតាមភាសាបារាំង «thoraco-abdominal (pentalogie de Cantrell)» ដែលធ្វើឲ្យបេះដូង មិននៅនឹងកន្លែងធម្មតា ដូចមនុស្សម្នាទូទៅ។ មិនត្រឹមតែបេះដូងទេ តែទារក ដែលមានអាការៈរោគនេះនៅក្នុងខ្លួន អាចនឹងមានការចាប់ទម្រង់ខុសប្រក្រតី នៅលើអវៈយវៈផ្សេងទៀត។
បើតាមឯកសារ របស់អង្គការសុខភាពពិភពលោក បានអះអាងថា ទារកម្នាក់ ពីក្នុងចំណោមមួយលាននាក់ក្នុងលោក បានរងគ្រោះព្រោះជំងឺខាងលើ៕