ឃាត់ខ្លូនជនជាតិវៀតណាម០៩នាក់ ពីបទរស់នៅរកស៊ីខុសច្បាប់
ស្ត្រីបុរស ដែលមិនស្គាល់អត្តសញ្ញាណ ទាំង០៩រូបនោះ ត្រូវបានកងកម្លាំង អន្តោប្រវេសន៍ឃាត់ខ្លូន កាលពី ម៉ោង០៣ សៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចពីរខុសគ្នា។ ទីមួយ នៅក្នុងហាងកាហ្វេ យីហោ «ណាត់កាហ្វេរ» និងមួយកន្លែងទៀត យីហោ«កោសជប់» ដែលស្ថិតនៅតាមបណ្តោយផ្លូវ ៣៧១ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
មន្រ្តីអន្តោប្រវេសន៍ ដែលបានចុះទៅដល់ទីតាំង បានបញ្ជាក់ថា អាជ្ញាធរបានឃាត់ខ្លូន ជនជាតិវៀតណាម ០៩រូប ក្នុងនោះស្រ្តី០៨ នាក់ និងបុរសម្នាក់។ នៅក្នុងខ្លូនអ្នកទាំង០៩រូប គ្មានឯកសារណាមួយ ដែលបញ្ជាក់ថា ខ្លូនមានក្រដាសស្នាមខ្មែរនោះទេ។ កម្លាំងអន្តោប្រវេសន៍ បានឲ្យដឹងទៀតថា អ្នកទាំងនោះនិយាយភាសាខ្មែរ មិនច្បាស់ទៀតផង។
បច្ចុប្បន្នក្រុមស្រ្តីបុរស ជនជាតិវៀតណាមទាំង០៩រូប ដែលត្រូវបានមន្ត្រីអន្តោប្រវេសន៍រកឃើញ ថាបានបើកកន្លែងរកស៊ី និងរស់នៅខុសច្បាប់ខាងលើ កំពុងត្រូវបញ្ជូនខ្លូន ទៅកាន់ការិយាល័យអន្តោប្រវេសន៍ [...]