Posts tagged as "Immigration"

វីដេអូ​ពន្យល់ពីវិបត្តិជនអន្ដោប្រវេសន៍ នៅអ៊ឺរ៉ុប

វីដេអូខាងលើនេះ ដែលមានរយៈពេលជាង៦នាទី ត្រូវបានផលិតឡើង ដោយ «In a Nutshell» ក្រុម​អ្នក​ជំនាញ​អាល្លឺម៉ង់ ខាងគំនូរមួយក្រុម នៅក្រុង «Kurzgesagt» ប្រទេសអាល្លឺម៉ង់។ វីដេអូនេះ ត្រូវបាន​សារព័ត៌មាន នៅក្នុង​ប្រទេសជាច្រើន នៅអ៊ឺរ៉ុបខាងលិច យកមកផ្សព្វផ្សាយបន្ត ដើម្បីពន្យល់អ្នកអានរបស់ពួកគេ ឲ្យ​ដឹង​ពី​វិបត្តិ​នៃ​ជន​អន្តោប្រវេសន៍ ដែលមានលក្ខណៈខ្លីៗ ងាយយល់។

វិបត្តិជនភៀសខ្លួន ដែលមានមូលហេតុ កើតចេញពីជម្លោះដ៏រ៉ាំរ៉ៃ នៅក្នុងប្រទេសស៊ីរីខ្លួនឯង បន្ទាប់ពីមេដឹកនាំ​ត្រកូល អែលអាសាធ (el-Assad) បានច្បាមយកអំណាច មកកាន់កាប់តាំងពីឪពុក រហូតដល់កូន...។ សូម​បញ្ជាក់​ដែរថា នៅលើវីដេអូ លោកអ្នកអាចជ្រើសរើស យកការដាក់ចំណងជើង ជាភាសាណាមួយ ដែលលោក​​អ្នក​អាច​អាន និងយល់បាន៕

អ្នក​ការសែត​ជាតិ​ហុងគ្រី​ម្នាក់ ទាត់​ជន​ភៀស​ខ្លួន ផ្ទុះ​រឿង​អាស្រូវ

អ្នកសារព័ត៌មានជាតិហុងគ្រី អ្នកស្រី Petra Laslzo របស់ស្ថានីយទូរទស្សន៍ N1TV ត្រូវបានបណ្ដេញ​ចេញពី​ការងារ កាលពីថ្ងៃអង្គារមុននេះ បន្ទាប់ពីអ្នកស្រី បានប្រព្រឹត្តិទង្វើខុសប្រក្រតី ទៅលើជនភៀសខ្លួនច្រើននាក់ ខណៈអ្នកស្រីបានចុះ ទៅយកព័ត៌មាននៅទីនោះ។ បើតាមស្ថានីយ៍ទូរទស្សន៍ ដែលគេស្គាល់ថា មាននិន្នាការ​ស្និតនឹងក្រុមស្ដាំនិយមជ្រុល របស់ប្រទេសហុងគ្រី បានអះអាងថា កាយវិការរបស់អ្នកស្រី ជារឿងមួយ មិនអាច​ទទួលយកបាន ហើយស្ថានីយទូរទស្សន៍ បានបណ្ដេញអ្នកស្រីចេញពីការងារ ចាប់ពីពេលជូនដំណឹង​នេះ​ភ្លាម។

ហេតុការណ៍បានកើតឡើង នៅក្រុង «Rozske» ជាប់ព្រំដែនភាគខាងត្បូង នៃប្រទេសហុងគ្រី កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះ។ នៅក្នុងរូបភាពដែលថតជាប់ ដោយអ្នកសារព័ត៌មានផ្សេងទៀត បានបង្ហាញឲ្យឃើញថា អ្នកស្រីបានយកជើង ទាក់ឲ្យបុរសម្នាក់ អាយុប្រមាណជា៣០ឆ្នាំ ដែលមានពរកុមារម្នាក់ផង ឲ្យដួលទៅលើដី។ បន្ទាប់ពីនោះមក ក្នុងរូបភាពដដែល គេឃើញអ្នកស្រី [...]

ឪពុក​រៀបរាប់​ពី​ហេតុការណ៍​​ដ៏​រន្ធត់ នៃ​ការ​ស្លាប់​របស់ «Aylan»

ឪពុក​រៀបរាប់​ពី​ហេតុការណ៍​​ដ៏​រន្ធត់ នៃ​ការ​ស្លាប់​របស់ «Aylan»

រូបថតសាកសព កុមារតូច ដែលមានឈ្មោះ អៃឡាន គៀរឌី (Aylan Kurdi) អណ្ដែតមកទើរនៅលើឆ្នេរ នៃ​ប្រទេស​ទួរគី ដូចបានបង្ហាញខាងលើនេះ ត្រូវបានបង្ហោះព័ទ្ធជុំវិញផែនដី តាមរយៈសារព័ត៌មាន និងតាម​បណ្ដាញ​​សង្គម។ កុមារ អៃឡាន ដែលបានលង់ទឹកស្លាប់នេះ មានអាយុ៣ឆ្នាំហើយ។ បើគេដឹងពីហេតុការណ៍ នៃ​ការ​ធ្លាក់​​ទឹក​ របស់គ្រួសារកុមារទាំងមូលនេះ សភាពអាណោចអធម ស្រយ៉ុតស្រយ៉ង់ នឹងមានកាន់តែខ្លាំង​ឡើង។

ឪពុករបស់កុមារ លោក អាបដាឡាហ៍ សេនូ (Abdallah Shenu) បានថ្លែងរៀបរាប់ ពីហេតុការណ៍ដ៏រន្ធត់នេះ ប្រាប់ទីភ្នាក់ងារសារព័ត៌មាន «Dogan» ថា កូនៗរបស់លោក បានរបូតដៃ ឡើងកាណូត ដើម្បីភៀសខ្លួន ចេញ​ពីប្រទេសស៊ីរី ទៅកាន់ប្រទេសក្រិច កាលពីយប់ថ្ងៃអង្គារ ចូលថ្ងៃពុធ សប្ដាហ៍មុន។ ក្នុងចំណោមកូនៗទាំងនោះ មានកុមារ អៃឡាន គៀរឌី មួយរូបផង។

លោក អាដាឡាហ៍ បាននិយាយឲ្យដឹងទៀតថា៖ «យើងមានអាវការពារទាំងអស់ ប៉ុន្តែកាណូតបានឃ្លោងយ៉ាង​ខ្លាំង ដោយសារតែមនុស្សនៅលើនោះ [...]

អ៊ុំ សំអាន ថា​កម្ពុជា​កណ្ដាល​នឹង​ក្លាយ​ជា​កម្ពុជា​ក្រោម​ទី២ ព្រោះ​លំហូរ​នៃ​ជន​ជាតិ​យួន

អ៊ុំ សំអាន ថា​កម្ពុជា​កណ្ដាល​នឹង​ក្លាយ​ជា​កម្ពុជា​ក្រោម​ទី២ ព្រោះ​លំហូរ​នៃ​ជន​ជាតិ​យួន

កម្ពុជាកណ្តាលសព្វថ្ងៃនេះ ក្លាយជាកម្ពុជាក្រោមទីពីរ ដោយសារលំហូរចូល នៃនិគមជនវៀតណាម យ៉ាង​ហោច​ណាស់៣ពាន់នាក់ ក្នុងមួយឆ្នាំៗ។ នេះជាការលើកឡើង របស់អ្នកតំណាងរាស្ត្រ មណ្ឌលសៀមរាប មកពីគណបកសង្គ្រោះជាតិ  ដែលបានថ្លែង ទៅកាន់បណ្ដាជន នាវត្តធម្មិការាម ក្នុងរដ្ឋផ្លរីដា (Florida) សហរដ្ឋ​អាមេរិក។

លោកតំណាងរាស្ត្រ អ៊ុំ សំអាន ដែលមានឈ្មោះល្បី ក្នុងបញ្ហាព្រំដែនកម្ពុជា-វៀតណាម ដ៏ចម្រូងចម្រាស បាន​ថ្លែងឲ្យដឹងថា៖ «ឆ្នាំ១៩៤៩ បារាំងកាត់ទឹកដី (ខ្មែក្រោម) ឲ្យយួន បើយួននៅពេញហើយ។ ដូចគ្នាដែរ ជាបទ​ពិសោធន៍ ឥឡូវយួននៅពេញស្រុក។ (...) ក្នុងមួយឆ្នាំៗ យួនចូលមកកម្ពុជា ប្រហែលពីបីពាក់ ទៅប្រាំពាន់​នាក់។ (...) យួនមករស់នៅស្រុកខ្មែរទាំងនោះ មិនមែនមកនៅ ដោយស្របច្បាប់ឡើយ សម្រាប់ភាគច្រើន។»

អះអាងចំពោះអ្នកគាំទ្រនៅសហរដ្ឋអាមេរិក លោក អ៊ុំ សំអាន បានពន្យល់ក្នុងវីដេអូ ដែលបង្ហោះ​នៅលើទំព័រ​ហ្វេសប៊ុក ឈ្មោះ «UM SAM AN page» [...]

ឃាត់​ខ្លូន​ជន​ជាតិ​វៀតណាម​៨នាក់ ក្នុង​ទីតាំង​លក់​គ្រឿង​សង្ហារឹម

ឃាត់​ខ្លូន​ជន​ជាតិ​វៀតណាម​៨នាក់ ក្នុង​ទីតាំង​លក់​គ្រឿង​សង្ហារឹម

ក្រុមជនជាតិវៀតណាម ទាំង៨រូបខាងលើ ជាបុរសទាំងអស់ ដែលសព្វថ្ងៃស្នាក់នៅ និងរកស៊ី នៅលើទឹកដី​កម្ពុជា ដោយគ្មានលិខិតស្នាមច្បាប់លាស់។ នេះបើតាមសមត្ថកិច្ចកម្ពុជា ដែលបានចុះអន្តរាគមន៍ ឃាត់ខ្លួន​ជនទាំងនេះ នៅក្នុងទីតាំងមួយ តាមបណ្តោយផ្លូវ៦០ET សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកអនុសេនីយ៍ទោ កែវ សាវុធ នាយប៉ុស្តិ៍បឹងទំពុន បញ្ជាក់ថា ជាជនជាតិវៀតណាមទាំងអស់ ពេលចុះ​ធ្វើការឆែកឆេរ ឃាត់ខ្លូនបានភ្លាម ត្រូវបានកងកម្លាំងរបស់លោក បញ្ជូនទៅកាន់ការិយាល័យ នាយកដ្ឋាន​អន្តោប្រវេសន៍ទាំងអស់។

លោកបញ្ជាក់ទៀតថា កងកម្លាំង បានចុះត្រួតពិនិត្យពីម៉ោង ៣ និង៣០នាទីរសៀល រហូតដល់ម៉ោង ៤០ និង៣០ នាទីរសៀលថ្ងៃទី ១៣ ខែកក្កដា។ ក្នុងនោះសម្រេចបានជនជាតិវៀតណាម រស់នៅខុសច្បាប់០៨ នាក់ ភេទប្រុស ដែលកំពុងស្នាក់នៅក្នុង រោងសិប្បកម្មឆ្នៃឈើ សម្រាប់លក់មួយកន្លែង នៅក្នុងមូលដ្ឋាន​របស់​លោក។

មន្ត្រីអនុវត្តន៍ច្បាប់ខាងលើ បានឲ្យដឹងទៀតថា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...