Posts tagged as "Immigration"

ស៊ូប៊ែឌី៖ បើ​កម្ពុជា​រើស​អើង​ពូជ​សាសន៍ លិទ្ធិ​ប្រជាធិបតេយ្យ​នឹង​​ដើរ​ថយ​ក្រោយ

ស៊ូប៊ែឌី៖ បើ​កម្ពុជា​រើស​អើង​ពូជ​សាសន៍ លិទ្ធិ​ប្រជាធិបតេយ្យ​នឹង​​ដើរ​ថយ​ក្រោយ

ក្នុងសន្និសីទការសែតនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤ នេះលោក សុរិយា ស៊ូប៊ែឌី ជាអ្នករាយការណ៍ពិសេស​អង្គការ​សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានអត្ថាធិប្បាយថា ក្រោមជំនួបជាមួយមេដឹកនាំគណបក្ស​សង្រ្គោះជាតិ កាលពីពេលថ្មីៗនេះ លោក បានលើកឡើងពីបញ្ហា ដែលបានកើតឡើង ពាក់ព័ន្ធនឹងការប្រើប្រាស់​ភាសារបស់គណបក្សសង្គ្រោះជាតិ ប្រឆាំងនឹងជនជាតិវៀតណាម នៅទីសាធារណៈ។


ក្រុមជនជាតិវៀតណាម នៅតាមដងផ្លូវជាតិមួយ ក្នុងប្រទេសកម្ពុជា។ (រូបថត MONOROOM.info/ D. KEO)

នយោបាយកម្ពុជា - ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិរូបនេះបន្តថា ការប្រើប្រាស់ភាសា«យួន» ប្រឆាំង​នឹងជនជាតិវៀតណាមរបស់គណបក្សប្រឆាំង អាចនាំឲ្យមានការរើសអើងពូជសាសន៍ ដែលផ្ទុយនឹង​គោលការណ៍​លិទ្ធិប្រជាធិបតេយ្យ។ លោក [...]

ហ៊ុន សែន រង​ការ​ប្តឹង​ជា​ថ្មី​ឡើង​តុលាការ ករណី​«កោះ​ត្រល់​និង​យួន»

ហ៊ុន សែន រង​ការ​ប្តឹង​ជា​ថ្មី​ឡើង​តុលាការ ករណី​«កោះ​ត្រល់​និង​យួន»

«កាត់ទឹកដីកោះត្រល់ និងកោះក្រចកសេះទាំងស្រុង ទៅឲ្យយួនដោយខុសច្បាប់ និងពីបទក្លែងបន្លំ​ឯកសារ​សាធារណៈ ដែលជាអ្នកផ្តើមគំនិត រួមដៃជាមួយបក្សពួករបស់ខ្លួន បណ្តាយឲ្យជនជាតិយួនចូលមកខុសច្បាប់» នេះជាកម្មវត្ថុក្នុងពាក្យបណ្តឹង ដែលប្តឹងដោយ យុវជនឈ្មោះ នាង សុឃុន ប្តឹងលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា​បច្ចុប្បន្ន។

ប្រព័ន្ធយុត្តិធម៌  - ជាលើកដំបូងសម្រាប់ឆ្នាំ២០១៤ ដែលលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានយុវជនមួយរូប ប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែមករានេះ។ ពាក្យបណ្តឹងនោះមានតែស្នាមមេដៃ [...]

កឹម សុខា៖ វៀតណាម​ខុស​ច្បាប់​បន្ត​ហូរ​ចូល​កម្ពុជា​តាម​អំពើ​ចិត្ត

កឹម សុខា៖ វៀតណាម​ខុស​ច្បាប់​បន្ត​ហូរ​ចូល​កម្ពុជា​តាម​អំពើ​ចិត្ត

ជាថ្មីម្តងទៀត ក្នុងពេលប្រទេសកម្ពុជា កំពុងជាប់គាំងនយោបាយក្រោយការបោះឆ្នោតនៅឡើយ គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ផងនោះ បានបន្តអះអាងថា ជនជាតិវៀតណាម នៅតែបន្តហូរចូលមករស់នៅ ប្រទេសកម្ពុជា​តាម​អំពើចិត្ត ដោយគ្នានការរារាំងពីរដ្ឋាភិបាលនោះទេ។


ក្រុមជនជាតិវៀតណាម នៅតាមដងផ្លូវជាតិមួយ ក្នុងប្រទេសកម្ពុជា។ (រូបថត MONOROOM.info/ D. KEO)

រាជធានីភ្នំពេញ - ការតាំងទីលំនៅខុសច្បាប់ របស់និគមជនវៀតណាម លើទឹកដីកម្ពុជាយ៉ាងអាណាធិបតេយ្យ គឺជា​ប្រធានបទក្តៅគគុកមួយ របស់គណបក្សសង្រ្គោះជាតិ ដើម្បីវាយប្រហារគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្ស​កាន់​អំណាច ក្នុងយុទ្ធនាការ​បោះឆ្នោតកន្លងមក ហើយក៏ជាប្រធានបទដ៏មានប្រជាប្រិយភាព សម្រាប់ទាក់ទាញម្ចាស់ឆ្នោត​ផង​ដែរ។

[...]
សម្ភាស​ កែម ឡី៖ ៦​ចំណុច​ ដើម្បីកែ​ទម្រង់​បញ្ហា​អន្តោ​ប្រវេសន៍

សម្ភាស​ កែម ឡី៖ ៦​ចំណុច​ ដើម្បីកែ​ទម្រង់​បញ្ហា​អន្តោ​ប្រវេសន៍

ជុំវិញបញ្ហាអន្តោប្រវេសន៍ ដ៏ចម្រូងចម្រាសនេះ អ្នកវិភាគនយោបាយឯករាជ្យ និងជាអ្នកស្រាវជ្រាវផ្នែកសង្គម លោកបណ្ឌិត កែម ឡី បានផ្តល់នូវគំនិតចំនួន ៦ចំណុច ផ្ញើជូនរដ្ឋាភិបាលអាណត្តិថ្មី តាមរយៈបទសម្ភាសន៍ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដូចខាងក្រោម៖

សូមជម្រាបសួរលោក កែម ឡី! បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ ជាពិសេស គឹបញ្ហាជនអន្តោប្រវេសន៍​​វៀតណាម​តែម្តង បានក្លាយគឺជាផ្ទាំងស៊ីបមួយ បាញ់ចំពោះរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។ បញ្ហា​ជនជាតិវៀតណាមនេះ ក៏ត្រូវបានគេ​មើលឃើញថា គឺជាមួលហេតុចម្បង ដែលធ្វើឲ្យគណបក្ស​លោក​ ហ៊ុន សែន ធ្លាក់សំឡេងគាំទ្រ​ផង​ដែរ។ តើលោក បណ្ឌិតមានគំនិត ឬអនុសាសន៍​យ៉ាង​ណា​ដែរ សម្រាប់រដ្ឋភិាបាលអាណត្តិថ្មីនេះ ឲ្យធ្វើការ​កែទម្រង់ បាទ?

កែម ឡី៖ ខ្ញុំមាន៦ ចំណុចសំខាន់ៗ ដែលផ្ញើជូនទៅរដ្ឋាភិបាលថ្មី សម្រាប់ធ្វើការកែទម្រង់ដូចតទៅៈ

[...]

កឹម សុខា៖ មិន​ដែល​ឃើញ​រដ្ឋាភិបាល​ប្រើ​ច្បាប់​អន្តោប្រវេសន៍ លើ​ជន​ជាតិ​វៀតណាម

កឹម សុខា៖ មិន​ដែល​ឃើញ​រដ្ឋាភិបាល​ប្រើ​ច្បាប់​អន្តោប្រវេសន៍ លើ​ជន​ជាតិ​វៀតណាម

ភ្នំពេញៈ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានអះអាងថា ច្បាប់អន្តោប្រវេសន៍នៅកម្ពុជា បច្ចុប្បន្នមិន​បានរឹតបណ្តឹង ដើម្បីអនុវត្តទៅលើជនអន្តោប្រវេសន៍ ដែលជាជនជាតិវៀតណាមនោះឡើយ។


បណ្ដាជនវៀតណាម រស់នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់។

លោក កឹម សុខា បានថ្លែងនៅក្នុងកិច្ចពិភាក្សាបេក្ខជនតំណាងរាស្ត្រ ឆ្នាំ២០១៣ ក្រោមការរៀបចំរបស់វិទ្យាស្ថានជាតិ ប្រជាធិបតេយ្យសម្រាប់កិច្ចការ អន្តរជាតិ(NDI) ដោយមានការចូលរួមពីគណបក្សចំនួនបី គឺគណបក្ស​ប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ថា លំហូរចូលនៃជនអន្តោប្រវេសន៍​វៀតណាម ស្របច្បាប់ និងខុសច្បាប់មកកម្ពុជា ជិត៣០ឆ្នាំមកនេះ នៅតែបន្តកើនឡើង ដោយមិនមានច្បាប់​គ្រប់គ្រង​ឡើយ ហើយកម្ពុជា​អនុវត្ត​ច្បាប់នេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...