ប្រតិកម្មហ្វេសប៊ុក៖ គ្រួសារ ថោង សារ៉ាត់ ជាវៀតណាម តែមានតំណែងធំក្នុងរដ្ឋាភិបាល
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានប្រតិកម្មខ្លាំងៗចំពោះ គ្រួសារលោកឧកញ៉ា ថោង សារ៉ាត់ ដែលត្រូវបានសង្ស័យថា ជាឃាតករបាញ់សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ។ តាមរយៈសន្និសីទការសែត ដែលឪពុកម្ដាយជនជាតិវៀតណាម របស់លោក ថោង សារ៉ាត់ បានធ្វើកាលពីថ្ងៃទី៣ ខែធ្នូ កន្លងមកនេះ បានធ្វើឲ្យអ្នកផងដឹងកាន់តែច្បាស់ ពីសំនៀងខ្មែរប៉ៃឡាំៗ របស់ពួកគាត់។ ប៉ុន្តែក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានបរិហាថា ហេតុអ្វីក៏មនុស្សទាំងនេះ មានតំណែងធំៗ ក្នុងជួរដ្ឋាភិបាលទៅវិញ?
មិនត្រឹមតែនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកប៉ុណ្ណោះទេ ដែលបង្ហាញប្រតិកម្មចំពោះបញ្ហានេះ សូម្បីតែមជ្ឈដ្ឋានខាងក្រៅ ក៏ធ្វើការរិះគន់ចំពោះរឿងនេះដែរ។ ទាំងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាប្រជាពលរដ្ឋមួយចំនួន បានរិះគន់ថា ស្ថាប័នរបស់ជាតិខ្មែរសោះ [...]