ការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅទួរគី៖ នាយករដ្ឋមន្ត្រី ថាគ្រប់គ្រងស្ថានការណ៍បានវិញ
បើតាមនាយករដ្ឋមន្ត្រីទូរគី លោក «Binali Yildirim» បានឲ្យដឹងតាមរយៈទូរទស្សន៍ឯកជនក្នុងស្រុក «NTV» ថា នេះជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ របស់«ទាហានបះបោរមួយក្រុម» នៅក្នុងកងទ័ពនៃប្រទេសទួរគី។ លោក បានបន្ថែមថា កងកម្លាំងនគរបាល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល កំពុងធ្វើអ្វីគ្រប់យ៉ាង ដើម្បីដោះស្រាយស្ថានការណ៍នេះ។ លោកនាយករដ្ឋមន្ត្រី បានថ្លែងថា៖ «ជនប្រដាប់អាវុធមួយចំនួន បានធ្វើសកម្មភាពដោយខ្លួនឯង ដោយខុសច្បាប់ និងដោយគ្មានមេកើយ។»
ខណៈពេលដែលកងទ័ពទួរគី ឬទាហានមួយផ្នែក នៃកងទ័ពទួរគី បានអះអាងនៅមុននេះថា បានក្ដោបក្ដាប់បាន នូវអំណាចពេញដៃនោះឲ តែសម្រាប់រដ្ឋាភិបាលវិញ បានអះអាងពីភាពជឿជាក់របស់ខ្លួន ថាខ្លួនកំពុងគ្រប់គ្រងស្ថានការណ៍ បានមកវិញហើយ។ នៅវេលាម៉ោងប្រមាណជា ៣ភ្លឺ ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង២ភ្លឺ ម៉ោងនៅបារាំង ឬម៉ោង៧ព្រឹក ម៉ោងនៅកម្ពុជា) បន្ទាប់ពីបានធ្វើប្រតិបត្តិការ [...]