Posts tagged as "Concordia"

អគ្គលេខា អ.ស.ប ក្រៀមក្រំ​ចំពោះ​ការ​លិច​នាវា ស្លាប់​យ៉ាង​តិច​៦នាក់

អគ្គលេខា អ.ស.ប ក្រៀមក្រំ​ចំពោះ​ការ​លិច​នាវា ស្លាប់​យ៉ាង​តិច​៦នាក់

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) បានបញ្ជូនសារកាលពីយប់ថ្ងៃពុធ ទៅកាន់​ប្រធានាធិបតីរបស់ប្រទេសកូរ៉ខាងត្បូង លោកស្រី ប៉ាក ជនហេ (Park Geun-Hye) ដើម្បីសម្ដែងនូវទុក្ខ​ក្រៀមក្រំ​ដ៏​ជ្រាលជ្រៅរបស់លោក នៅចំពោះការលិចនាវាចម្លង នៅក្នុងឈូងសមុទ្រផ្នែកនារតី នៃប្រទេស ដែលធ្វើឲ្យមានជន​រងគ្រោះ​ដល់ជីវិត យ៉ាងតិច៦នាក់ និងច្រើនជាង២៩០នាក់ផ្សេងទៀត នៅបាត់ខ្លួននៅឡើយ។


រូបភាពនាវាចម្លង បន្ទាប់ពីវាត្រូវបានលិចដាំក្បាលសឹងតែ១៨០ឌឺក្រេ ទៅក្នុងទឹក។ (រូបភាពផ្តិតពីវីដេអូ)

លិចនាវា - លោក បាន គីមូន តាមរយៈអ្នកនាំពាក្យ លោក ស្តេហ្វាន ឌូចារិក (Stéphane Dujarric) ក្នុងសន្និសីទ​សារព័ត៌មានមួយ [...]

លិច​នាវា​នៅ​កូរ៉េ​ខាង​ត្បូង៖ បាត់​ខ្លួន​ជិត​៣០០​នាក់ (vdo)

លិច​នាវា​នៅ​កូរ៉េ​ខាង​ត្បូង៖ បាត់​ខ្លួន​ជិត​៣០០​នាក់ (vdo)

ក្រុមអ្នកជួយសង្គ្រោះ បានលើកត្រឡប់មកលើគោកវិញ បានត្រឹមតែ១៨២នាក់ ពីក្នុងចំណោម៤៧៧នាក់ប៉ុណ្ណោះ ពីលើនាវាដែលបានលិចនៅក្នុងសមុទ្រ នៅក្បែតំបន់ឆ្នេរខាងត្បូង នៃប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធទី១៦ ខែមេសា ឆ្នាំ២០១៤នេះ។ ជាចំនួនដែលខុសយ៉ាងច្រើន បើប្រៀបធៀបនឹងការប្រកាសរបស់រដ្ឋាភិបាល កូរ៉េខាងត្បូង ដែល​បានថ្លែង​នៅមុននេះ។


នាវាលិច មើលពីចំងាយ និងសកម្មភាពជួយសង្គ្រោះ។ (រូបថត ផ្ដិតពីវីដេអូ)

លិចនាវា - រដ្ឋាភិបាលនៅរដ្ឋធានីសេអ៊ូល បានអះអាងនៅមុននេះថា មនុស្សចំនួន៣៦៨ ត្រូវបានជួយស្រង់ពីទឹក។ ប៉ុន្តែចំនួនេះ ទំនង​ជាខុសពីការពិត។ អ្នកនាំពាក្យរបស់ឆ្មាំការពារឆ្នេរសមុទ្រ បានថ្លែងបញ្ជាក់ប្រាប់ទីភ្នាក់ងារ​សារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) [...]

អ៊ីតាលី៖ តុលាការ​ផ្ដើម​អង្កេត វានាបុក​ប៉ម​យាម​ផែ​សមុទ្រ​ស្លាប់​៧​នាក់

អ៊ីតាលី៖ តុលាការ​ផ្ដើម​អង្កេត វានាបុក​ប៉ម​យាម​ផែ​សមុទ្រ​ស្លាប់​៧​នាក់

ប៉មយាមផែមួយ ត្រូវបានបុកកម្ទេច នៅយប់ថ្ងៃអង្គារទី៧ខែឧសភា បណ្ដាលអោយមនុស្ស៧នាក់ស្លាប់ បួននាក់រងរបួស និងពីរនាក់ផ្សេងទៀត នៅបាត់ខ្លួននៅឡើយ។ តុលាការអ៊ីតាលី បានបើកការស៊ើបអង្កេតនៅថ្ងៃពុធស្អែកឡើង ពីបទ«បង្ក​អោយមានមនុស្សស្លាប់»ដោយខ្វះការប្រុងប្រយ័ត្ន ទៅលើមេបញ្ជាការរបស់នាវានោះ។


ទាំងប៉មយាម និងអាគារនៅសងខាង ត្រូវបានបុកកម្ទេច។

មួយឆ្នាំក្រោយពីការគឿង ធ្វើអោយលិចនាវាយក្សទេសចរណ៍ កុងកូឌីយ៉ា (Concordia) នោះមក ហេតុការណ៍រន្ធត់ថ្មី បាន​កើតឡើងជាថ្មីទៀត នៅអ៊ីតាលី។ យ៉ាងហោចណាស់មនុស្សបួននាក់បានស្លាប់បាត់បង់ជីវិត បួននាក់រងរបួស និងពីរនាក់​ផ្សេងទៀតបានបាត់ខ្លួន នៅលើផែសមុទ្រ«ជេនេស (Gênes)» បណ្ដាលមកពីនាវាផ្ទុកកុងទើន័រមួយគ្រឿងធំ បានថយមក​បុកយ៉ាងពេញទំហឹង នៅក្នុងយប់ថ្ងៃអង្គារ។ នៅព្រឹកថ្ងៃពុធ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...